loader image

News & Events

Annual Student Conference on Social Innovation And Entrepreneurship

សន្និសីទនិស្សិតប្រចាំឆ្នាំស្តីពីនវានុវត្តន៍សង្គម និងសហគ្រិនភាពប្រារព្ធនៅសាកលវិទ្យាល័យខេមតិចនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌ស្រាវជ្រាវ និងផ្នត់គំនិតសហគ្រិន ភាពប្រកបដោយនវានុវត្តន៍ក្នុងចំណោមយុវជន និងនិស្សិត ក្រោមការឧបត្ថម្ភរបស់ សហគ្រិនខ្មែរ ។ សន្និសីទនេះបានអញ្ជើញនិស្សិតថ្នាក់បរិញ្ញាបត្រមកបង្ហាញប្រធានបទស្រាវជ្រាវរបស់ពួកគេ ឬដំណោះស្រាយប្រកបដោយនវានុវត្តន៍និងជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាសង្គម។
ខេមតិចដែលជាសាកលវិទ្យាល័យសហគ្រិនភាពដែលផ្តោតលើការស្រាវជ្រាវ និងនវានុវត្តន៍ ជាមួយនឹង Angkor Social Innovation Park ព្រមទាំង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ មានទស្សនវិជ្ជារួមគ្នាថាការស្រាវជ្រាវ និងនវានុត្តន៍សង្គម មិនគួរជាសកម្មភាពចំបងសម្រាប់តែ អ្នកបង្កើតថ្មី សាស្រ្តាចារ្យសាកលវិទ្យាល័យ អ្នកស្រាវជ្រាវ និងសហគ្រិននៅក្នុងកម្រិតថ្នាក់បណ្ឌិតនោះទេ ។ យុវជនក៏គួរតែចូលរួមក្នុងការងារស្រាវជ្រាវ និងការបង្កើតគំនិតថ្មីៗ ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនៅកម្ពុជា។
ស្ថាប័នទាំងបីក៏ជឿជាក់យ៉ាងមុតមាំថា យុវជន និងនិស្សិត ទោះបីពួកគេនៅក្មេងក៏ដោយ ក៏គួរតែចូលរួមយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយបញ្ហាសង្គម តាមដែលពួកគេអាចធ្វើបាន។ ជាការពិត គំនិតរបស់យុវជន និងនិសិ្សតជាច្រើន មានភាពច្នៃប្រឌិតនិងនវានុវត្តន៍ខ្ពស់ដែលអាចជួយដោះស្រាយបញ្ហាសង្គមបាន ដោយសារតែការគិតរបស់ពួកគេមិនត្រូវបានជាប់បង្ខាំងនៅក្នុងបរិយាកាសមិនអំណោយផលមួយចំនួនដូចជា សំពាធការងារ រចនាសម្ព័ន្ធនិង វប្បធម៌នៅកន្លែងធ្វើការ។ ហើយពួកគេក៏ទំនងជាយល់ពីតម្រូវការ និងបរិបទរបស់យុវជនក្នុងជំនាន់ដូចគ្នា ច្បាស់ជាងអ្នកស្រាវជ្រាវលើបញ្ហាមួយចំនួនផងដែរ ។

Related Events

Loading