បន្ទាប់ពីការឆ្លងកាត់ការប្រកួតប្រជែងជ្រើសរើសចូលរៀននៅសាកលវិទ្យាល័យខេមតិចទាំងការប្រឡងសំណេរ និងការសម្ភាសន៍រួចមក និស្សិតប្រមាណជាង៦០នាក់បានទទួលអោយចូលរៀននៅក្នុងកម្មវិធីសិក្សាទាំង៦ ជំនាញដែលរួម ១)ជំនាញវិស្វកម្មមនុស្សយន្ត និងស្វ័យប្រវត្តិកម្ម ២)ជំនាញផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្មបញ្ញាសិប្បនិម្មិត ៣)សន្តិសុខអ៊ីនធឺណិត ៤)ជំនាញស្ថាបត្យកម្ម ៥)ជំនាញផ្នែករចនាខាងក្នុង ៦) ជំនាញបច្ចេកទេសអប់រំ។
ដើម្បី ជាទុនក្នុងការស្វែងយល់ពីកម្មវិធីអប់រំនៅសាកលវិទ្យាល័យខេមតិច សាកលវិទ្យាល័យក៏បានរៀបចំ កម្មវិធីតម្រង់ទិសសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ពេញមួយសប្តាហ៍ដែលចាប់តាំងពីថ្ងៃចន្ទ័ទី១៤ ដល់ថ្ងៃសុក្រទី១៨ ខែកុម្ភះ ឆ្នាំ២០២២។ កម្មវិធីកម្មវិធីតម្រង់ទិសមានការចួលរួមពីលោកសាស្រ្តចារ្យ នៅក្នុងសាកលវិទ្យាល័យខេមតិច សាស្រ្តាចារ្យកិត្តិយសរបស់សាកលវិទ្យាល័យខេមតិច ធ្វើការបង្ហាញពីទស្សនអប់រំរបស់សាកលវិទ្យាល័យ វិន័យ ព័ត៏មានលើមុខវិជ្ជាសិក្សានីមួយៗ ក៏ដូចជាការបរិក្ខា និងសេវាកម្មនានាសម្រាប់និស្សិតទាំងអស់របស់សាកលវិទ្យាល័យខេមតិច។
នៅក្នុងបិរិបទថ្មីនៃការរីករាលដាលនៃជំងឺកូវិដ១៩ សាកលវិទ្យាល័យបានសម្រេចក្នុងការចាប់ផ្តើមថ្នាក់ឆ្នាំសិក្សា ២០២២-២០២៣ តាមប្រព័ន្ធអ៉នឡាញមួយរយៈ ដើម្បីធានាសុខសុវត្ថិភាពរបស់សិស្សនិស្សិត និងក្រុមការងាររបស់សាកលវិទ្យាល័យខេមតិច និងគោរពគោលការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។