មជ្ឈមណ្ឌលសិក្សាចិន

មជ្ឈមណ្ឌលសិក្សាចិន

មជ្ឈមណ្ឌលសិក្សាចិន

មជ្ឈមណ្ឌលសិក្សាចិនផ្តល់នូវភ័ស្តុតាងស្រាវជ្រាវ និងការផ្តល់អនុសាសន៍គោលនយោបាយយ៉ាងម៉ត់ចត់ ស្តីពីទំនាក់ទំនងវប្បធម៌ចិន-កម្ពុជា សេដ្ឋកិច្ច និង​នយោបាយ ដោយផ្តោតផ្អែកលើបទពិសធន៍របស់​បញ្ញវន្ត អ្នក​​ស្រាវជ្រាវ​ និង​សាស្ត្រារ្យ​ទាំងក្នុង​ប្រទេសនិងក្រៅប្រទេស។

បច្ចុប្បន្នប្រទេសចិន គឺជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់​ទី២ នៅលើពិភពលោកទាក់ទង​នឹង​​ផលិតផលក្នុងស្រុកសរុប។ ការជឿនលឿនផ្នែកបច្ចេកវិទ្យានិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់​ប្រទេសមួយ​នេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំង​បានផ្លាស់ប្តូរភូមិសាស្ត្រនយោបាយអាស៊ីអាគ្នេយ៍ ក៏ដូចជាកិច្ចការការទូតពិភពលោកផងដែរ​។ នៅប្រទេសកម្ពុជា ចិន​បានផ្តល់មូលនិធិដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលមានទឹកប្រាក់រាប់លានដុល្លារ និងជាវិនិយោគិន​បរទេសដ៏ចម្បង​របស់ប្រទេសកម្ពុជាផងដែរ​។ ទោះយ៉ាងនេះក្តី កម្ពុជានិងចិនហាក់​មិនសូវមាន​វេទិកាសម្រាប់កិច្ចសហការនិងកិច្ចសន្ទនាផ្នែក​សិក្សាធិការ​នៅឡើយ។

ដោយហេតុផលនេះ មជ្ឈមណ្ឌល​សិក្សា​ចិន នឹង​ផ្តល់នូវវេទិកាសម្រាប់សាកលវិទ្យាល័យនិងក្រុមអ្នកសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់​(Think-Tanks) នៅក្នុងប្រទេសទាំងពីរ ដើម្បីសហការ ផ្លាស់ប្តូរគំនិត និងបង្កើនការផ្សារ​ភ្ជាប់រវាងប្រជាជនទាំងពីរប្រទេស​។ មជ្ឈមណ្ឌល​សិក្សាចិន​ ផ្តោតលើប្រធានបទស្រាវជ្រាវដូចខាងក្រោម៖

    • ទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយចិន-កម្ពុជា
    • ទំនាក់ទំនងរវាងចិន កូរ៉េខាងត្បូង និងជប៉ុន
    • គំនិតផ្តួចផ្តើមគោលនយោបាយ​ខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន
    • អព្ភូតហេតុកំណើននិងគោលនយោបាយអភិវឌ្ឍន៍របស់ចិន
    • ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននិងពាណិជ្ជកម្មសកល
    • លទ្ធិខុងជឺនិយម និងសង្គមអាស៊ីបូព៌ា
    • ការស្រាវជ្រាវអំពី​ការបង្រៀនភាសា (ភាសាចិន)។
visit-intro-image.jpg
Loading