អំពីយើង

អំពីយើង

សាកលវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យាសាស្ត្រកម្ពុជា

ទស្សនៈវិស័យ

ដើម្បីក្លាយជាសាកលវិទ្យាល័យដែលឈានមុខគេក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីធានាបាននូវការអភិវឌ្ឍន៍និងការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

បេសសកម្ម

ដើម្បីផ្តល់នូវការអប់រំដែលឆ្លើយតបនឹងតម្រូវការរបស់ការអភិវឌ្ឍន៍នៃឧស្សាហកម្មនិងការលូតលាស់ផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសកម្ពុជា។

អំពីពួកយើង

សាកលវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យាសាស្ត្រកម្ពុជា​ (ខេមតិច) គឺជាស្ថាប័នឧត្តមសិក្សាលំដាប់ថ្នាក់ពិភពលោកនាពេលខាងមុខ។​

គុណតម្លៃស្នូលរបស់ខេមតិចរួមមានសុចរិតភាព ការគោរព ភាពល្អឥតខ្ចោះ នវានុវត្តន៍ និងពពិធភាព ហៅកាត់ថា IREID.

បាវាចនារបស់យើងគឺចំណេះដឹង មូលហេតុ និងបុគ្គលិកលក្ខណៈហើយយើងមានមោទនភាពដោយជឿជាក់ថានឹងផ្តល់នូវភាពពិសេសខុសប្លែកពីបរិស្ថានអប់រំបច្ចុប្បន្នក្នុងប្រទេសកម្ពុជា។ ពួកយើងធ្វើការទៅលើកម្មវិធីអបរំដែលនាំមកនូវនវានុវត្តន៍និងចំណេះដឹងដែលចូលរួមចំណែកក្នុងការរីកលូតលាស់នៃសេដ្ឋកិច្ចនិងសង្គមសម្រាប់មនុស្សជំនាន់នេះនិងនាពេលអនាគត។

ពួកយើងឈរលើគោលការណ៍

  • សាស្ត្រាចារ្យដែលធ្វើការពេញមោ៉ង និងអ្នកស្រាវជ្រាវលំដាប់ពិភពលោកដែលមានសញ្ញាប័ត្របណ្ឌិត និងអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រ និងមានបទពិសោធន៍នៅបរទេស
  • ឳកាសឧបត្ថម្ភ ហាត់ការ និងធ្វើការ ក៏ដូចជាកម្មវិធីដោះដូវការសិក្សាជាមួយសាកលវិទ្យាល័យក្នុងអាស៊ាន អឺរ៉ុប កាណាដា អឺរ៉ុប ចិន និងអូស្ត្រាលី។
  • ក្រុមហ៊ុនដែលទើវចាប់ផ្តើមផ្នែកបច្ចេកវិទ្យាក្នុងបរិវេណសាលា ការិយាល័យនវានុវត្តន៍ និងកន្លែងកីឡា ហើយក៏មានទំនាក់ទំនងជាមួយសិល្បៈដើម្បីផ្តល់កន្លែងសម្រាប់និស្សិតដើម្បីស្វែងយល់ពីទេពកោសល្យរបស់ពួកគេ។
  • មានការសហការជាមួយដៃគូឧស្សាហកម្ម
  • ក្រុមស្រាវជ្រាវនិងនវានុវត្តន៍ដែលប្រចាំការនូវនឹងកន្លែង។

បរិក្ខារសាលា

  • ថ្នាក់រៀនឆ្លាតវៃ
    ខេមតិចផ្តល់នូវថ្នាក់រៀនទាំងអស់នូវបរិក្ខារបច្ចេកវិជ្ជាទំនើបគ្រប់គ្រាន់ដើម្បីធានាបាននូវបទពិសោធន៍ពហុព័ត៌មានដែលល្អជាងគេសម្រាប់និស្សិតនិងសាស្ត្រាចារ្យ។.
  • ស្ទូឌីយោសម្រាប់សិក្សាតាមអនឡាញ
    ខេមតិចបានត្រៀមខ្លួនដើម្បីសម្របខ្លួនជាមួយការប្រែប្រួលដែលមិនអាចនឹងកំណត់បាន ដែលបណ្តាលមកពីបរិបទសង្គមថ្មីដែលពួកយើងត្រូវត្រៀមខ្លួនប្រឈមមុខ។
  • បន្ទប់ពិសោធន៍ សិក្ខាសាលា កុំព្យូទ័រ និងអ៊ីនធឺណិត…

អានព័ត៌មានបន្ថែមពីបរិក្ខាររបស់ខេមតិច…

គុណតម្លៃរបស់ពួកយើង
KRC

ចំណេះដឹង មូលហេតុ និងបុគ្គលិកលក្ខណៈ

គុណតម្លៃស្នូល

សុចរិតភាព​
ការគោរព
ភាពល្អឥតខ្ចោះ​
នវានុវត្តន៍
ពពិធភាព

ជំនាញរឹង

គណិតវិទ្យា
វិទ្យាសាស្ត្រ
ភាសា
សិល្បៈ
វិទ្យាសាស្ត្រសង្គម

សុខុមាលភាព

ផ្លូវកាយ
ផ្លូវគំនិត
ផ្លូវចិត្ត
ផ្លូវអារម្មណ៍
ផ្លូវសង្គម & ផ្លូវវិញ្ញាណ

ជំនាញទន់

ការត្រិះរិះពិចារណា
ភាពច្នៃប្រឌិត
ការសហការ
ទំនាក់ទំនង

ខេមតិចមានសាខាថ្មីជាមួយនឹងបន្ទប់ថ្នាក់រៀនដ៏អស្ចារ្យសម្រាប់ការសិក្សានៅនឹងកន្លែង ក៏ដូចជាបច្ចេកវិទ្យាទំនើបជាងគេសម្រាប់ការសិក្សាតាមអនឡាញ។ សិស្សានុសិស្សរបស់យើងអាចប្រើប្រាស់សម្ភារៈបរិក្ខារជាច្រើនរួមមាន ទីលានបាល់ទាត់ និងតេនីស អាងហែលទឹក បណ្ណាល័យឌីជីថលនិងមិនមែនឌីជីថល ហាងលក់ទំនិញ និងសម្ភារៈសិក្សា និងអាហារដ្ឋាន។
អគារ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្ទៃដី​ទំហំ​៥​ហិកតា​ក្នុង​សង្កាត់​ព្រែក​តា​សេក ក្រុង​រណប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា។

Loading