មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចសង្គម

មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចសង្គម

មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចសង្គម

មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចសង្គម (CSER) គឺជាវិទ្យាស្ថានស្រាវជ្រាវរបស់សាកលវិទ្យាល័យ​ខេមតិច ដែល​ផ្តោតការស្រាវជ្រាវ​​លើ​ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងប្រទេសដទៃទៀត។

ការ​សិក្សាស្រាវជ្រាវនេះ នឹង​ផ្តល់​ចំណេះដឹងថ្មីៗ និងរួមបញ្ចូលទាំង​វិធីសាស្រ្តបរិមាណនិងគុណវិស័យខាង​ផ្នែក​វិទ្យាសាស្ត្រសង្គម ដើម្បីជំរុញការយល់ដឹងលើបាតុភូតសង្គមនិងការ​លើកកម្ពស់សុខុមាលភាព។ លើសពីនេះទៅទៀត យើងធ្វើការសម្របសម្រួលនិងគាំទ្រអ្នកស្រាវជ្រាវក្នុងស្រុកនិងតំបន់ សាស្រ្តាចារ្យ និស្សិត និងអ្នកវិទ្យាសាស្រ្តសង្គម ដើម្បីប្រមូល​គំនិតថ្មីៗ តាមរយៈកម្មវិធីអភិវឌ្ឍន៍ការស្រាវជ្រាវនិងបណ្តុះបណ្តាលជំនាញ ព្រមទាំង​សិក្ខាសាលាផ្សេងៗ។ ទន្ទឹម​នេះដែរ CSER  បាន​ដឹងអំពីតម្រូវការរបស់អ្នករៀបចំ​គោលនយោបាយកម្ពុជាទាក់ទងនឹងការ​រៀបចំ​​គោលនយោបាយ​ផ្អែកលើភស្តុតាងសម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។ ការស្រាវជ្រាវផ្តោតសំខាន់រួមមាន៖

  • ការអភិវឌ្ឍមូលធនមនុស្ស
  • កម្មវិធីអភិវឌ្ឍសង្គមនិងវាយតម្លៃផលប៉ះពាល់
  • ការវិភាគប្រជាសាស្ត្រនិងការអភិវឌ្ឍប្រជាជន
  • ចំណាកស្រុកនិងផ្ទេរប្រាក់
  • ពលកម្ម ការងារ និងប្រាក់ឈ្នួល
  • កសិកម្ម ការអភិវឌ្ឍជនបទ និងការកាត់បន្ថយភាពក្រីក្រ
  • វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
  • ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម
Loading