News & Events

ការអភិវឌ្ឍន៍វិជ្ជាជីវៈ៖ ការសរសេរសម្រាប់ការបោះពុម្ព

សាកលវិទ្យាល័យខេមតិច តែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់សាស្ត្រាចារ្យ និងបុគ្គលិករបស់យើងជាប្រចាំ ដូច្នេះហើយយើងមានផ្តល់វគ្គបណ្តុះបណ្តាលជាប្រចាំ។ ដោយឡែក នៅថ្ងៃសៅរ៍ទី 11 ខែធ្នូឆ្នាំ 2021 វិទ្យាល័យខេមតិច មានកិត្តិយសដ៏អស្ចារ្យដែល​ សាស្រ្តាចារ្យបណ្ឌិត Heidi Dahles មកពី​សាកលវិទ្យាល័យ Griffith និង​​ វិទ្យាល័យ Tasmania បានចូលរួមជាវាគ្មិនក្នុងបទបង្ហាញមួយស្តីពី ការសរសេរសំរាប់បោះពុម្ព។ សម្រាប់អ្នកស្រាវជ្រាវវ័យក្មេង វាចាំបាច់ណាស់ដែលពួកគេត្រូវយល់ពីអ្វីដែលគួរធ្វើ ដើម្បីបោះពុម្ពឯកសារស្រាវជ្រាវរបស់ពួកគេបាន ជាពិសេសនៅក្នុងទិនានុប្បវត្តិដែលមានឥទ្ធិពលខ្ពស់។ មានសារសំខាន់ៗមួយចំនួនដែលបទបង្ហាញបានបញ្ជូន។ ទីមួយ អ្នកស្រាវជ្រាវល្អក៏ត្រូវតែជាអ្នកអានល្អដែរ។ ការអាននឹងផ្តល់ឱ្យអ្នកស្រាវជ្រាវនូវគំនិតល្អៗដើម្បីសរសេរ។ ទីពីរ ការស្រាវជ្រាវរបស់អ្នកគួរតែរួមចំណែកដល់ចំណេះដឹងដែលមានស្រាប់ ហើយដូច្នេះវាគួរតែ បំពេញគំលាតចំណេះដឹងក្នុងការស្រាវជ្រាវដែលមានស្រាប់។​ ទីបី អ្នកស្រាវជ្រាវល្អក៏ជាអ្នកសហការដ៏ល្អផងដែរ។ ការស្រាវជ្រាវគឺជាការងារដែលនឿយហត់ និងចំណាយពេលច្រើន ដូច្នេះអ្នកស្រាវជ្រាវគួរតែស្វែងរកដៃគូដើម្បីចែករំលែកការទទួលខុសត្រូវ។ អត្ថប្រយោជន៍មួយទៀតពីការសហការគឺការរួមចំណែកពីអ្នកជំនាញមកពីវិស័យផ្សេងៗគ្នា ដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់ផលិតការងារស្រាវជ្រាវដែលមានលក្ខណៈទូលំទូលាយនិងគ្រប់ជ្រុងជ្រោយសម្រាប់ការបោះពុម្ព។ សារទាំងបីខាងលើនេះគ្រាន់តែជាឧទាហរណ៍នៃការអនុវត្តល្អសម្រាប់ការសរសេរសម្រាប់បោះពុម្ពប៉ុណ្ណោះ ខណៈដែលការពិតមានកត្តាជាច្រើនទៀតដែលអ្នកស្រាវជ្រាវត្រូវយកមកពិចារណានៅពេលដែលគេមានបំណងធ្វើគម្រោងស្រាវជ្រាវមួយ ហើយនិង ចង់សរសេរដើម្បីបោះពុម្ព។ ការរៀនសូត្រពីដៃគូសហការណ៍ និងបទពិសោធន៍ផ្ទាល់របស់បុគ្គលគឺមានសារៈសំខាន់យ៉ាងសំខាន់សម្រាប់ការរីកចម្រើនខ្លួនឯងក្នុងគ្រប់វិស័យណា រួមទាំងការស្រាវជ្រាវ និងការសរសេរសម្រាប់ការបោះពុម្ពផងដែរ។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading