News & Events

ពិធីប្រកួតប្រជែងគំនិតនៅសាកលវិទ្យាល័យខេមតិច៖
នវានុវត្តន៍ឌីជីថលសម្រាប់មុខវិជ្ជាSTEM

តើអ្នកធ្លាប់មានគំនិតថ្មី ឬគម្រោងអ្វីមួយជាក់លាក់ ប៉ុន្តែមិនមានអ្នកគាំទ្រគំនិតនោះមែនទេ?
តើអ្នកពិតជាចង់ឱ្យគំនិតថ្មី ឬគម្រោងជាក់លាក់នោះក្លាយជាការពិត?

តោះ! នៅចាំអីទៀត សាកលវិទ្យាល័យខេមតិច នឹងផ្តល់ឱកាសឱ្យអ្នក និងគាំទ្រអ្នក។
ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់យុវជនដែលមានគំនិតថ្មី ឬគម្រោងជាក់លាក់ក្នុងការបង្កើតអ្វីមួយនាពេលអនាគត សាកលវិទ្យាល័យខេមតិច សម្រេចផ្តល់ជូនអាហារូបករណ៍១០០% ឥតបង់ថ្លៃសិក្សា សម្រាប់ថ្នាក់បរិញ្ញាបត្រ រយៈពេល៤ឆ្នាំ និងការគាំទ្រផ្សេងៗទៀត ក្នុងឆ្នាំសិក្សា២០២២-២០២៣ នេះ។

អាហារូបករណ៍នេះ ផ្តល់ជូនដល់បេក្ខជនដែលទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងលើការការពារ «គំនិតថ្មី ឬគម្រោងជាក់លាក់» ចំនួន០៣ក្រុម ដែលក្នុងមួយក្រុមៗមានសមាជិកច្រើនបំផុត០៣នាក់។

ដាក់ឥឡូវនេះតាមរយៈអ៊ីមែល៖​
alamgir@camtech.edu.kh

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading