News & Events

សាកលវិទ្យាល័យខេមតិចបានរៀបចំអោយមានជាសិក្ខាសាលានៅសាលារៀនសុវណ្ណភូមិខេត្តក្រុងព្រះសីហនុ

ដើម្បីលើកទឹកចិត្តអោយត្រៀមខ្លួនមុនពេលឈានចូលសាកលវិទ្យាល័យ និងលើកកម្ពស់ការយល់ដឹងទាក់ទងនឹងជំនាញនៅថ្នាក់ឧត្តមសិក្សា ជាពិសេសជំនាញស្ទែម សាកលវិទ្យាល័យខេមតិចបានរៀបចំអោយមានជាសិក្ខាសាលានៅសាលារៀនសុវណ្ណភូមិខេត្តក្រុងព្រះសីហនុ ស្តីពីការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្តមសិក្សា និងការតម្រង់ទិសអាជីពសម្រាប់ពេលអនាគត ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន ៤៤នាក់។
នៅក្នុងសិក្ខាសាលានេះដែរ និស្សិតខេមតិចក៏បានចែករំលែកបទពិសោធន៍សិក្សា និងបង្ហាញពីគម្រោងផ្សេងៗដូចជា AR/ VR Games ដល់ប្អូនៗនៅសាលាសុវណ្ណភូមិ ។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading