News & Events

សាកលវិទ្យាល័យខេមតិចបានចូលរួមក្នុងការតាំងពិព័ណ៌ និងការប្រកួតរ៉ូបូតថ្នាក់ជាតិឆ្នាំ២០២២

នៅថ្ងៃទី២៥ និង២៦ ខែមិថុនា ឆ្នាំ២០២២ សាកលវិទ្យាល័យខេមតិចបានចូលរួមក្នុងការតាំងពិព័ណ៌ និងការប្រកួតរ៉ូបូតថ្នាក់ជាតិឆ្នាំ២០២២។ នេះជាការចូលរួមប្រកួតរ៉ូបូតថ្នាក់ជាតិលើកដំបូងរបស់សាកលវិទ្យាល័យខេមតិច។
ខេមតិច០១(CamTech 01) ជាក្រុមប្រកួតមួយក្នុងចំណោមសាកលវិទ្យាល័យ និងវិទ្យាស្ថានប្រាំផ្សេងទៀត។ ក្រុមខេមតិច០១ ខិតខំប្រឹងប្រែងទាំងកំលាំងកាយនិងកំលាំងចិត្ត ភាពអត់ធ្មត់ និងប្រកាន់ជំហររឹងមាំ ។ ការប្រកួតនេះបាននាំយកមកនូវសាមគ្គីភាព ការធ្វើការជាក្រុម មិត្តភាព និងបទពិសោធន៍ដ៏ល្អៗ ។ នេះជាមោទនភាពរបស់ខេមតិចដែលនិសិ្សតឆ្នាំទី១បានចូលរួមក្នុងការប្រកួតនេះ។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading