News & Events

សាកលវិទ្យាល័យខេមតិចបានរៀបចំសិក្ខាសាលាមួយស្ដីពីការប្រឹក្សាយោបល់លើការជ្រើសរើសមុខ ជំនាញនៅឧត្តមសិក្សា និងការតម្រង់ទិសអាជីពសម្រាប់ពេលអនាគត នៅវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ

នៅរសៀលថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២២ សាកលវិទ្យាល័យខេមតិចបានរៀបចំសិក្ខាសាលាមួយស្ដីពីការប្រឹក្សាយោបល់លើការជ្រើសរើសមុខ ជំនាញនៅឧត្តមសិក្សា និងការតម្រង់ទិសអាជីពសម្រាប់ពេលអនាគត នៅវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបបចំនួន១០០នាក់។ គោលបំណងនៃសិក្ខាសាលានេះ គឺចែករំលែកចំណេះដឹងលើការជ្រើសរើសជំនាញសិក្សានៅឧត្តមសិក្សា ជាពិសេសពាក់ព័ន្ធនឹងជំនាញស្ទែមដែលជាជំនាញមានតម្រូវការ ទីផ្សារការងារត្រូវការខ្ពស់ ក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងជំរុញឱ្យសិស្សានុសិស្សមានការសម្រេចចិត្តបានត្រឹមត្រូវ ក៏ដូចជា ការត្រៀមលក្ខណ:ទុកជាមុនពេល ឈានចូលសាកលវិទ្យាល័យ។ លើសពីនេះទៅទៀត និសិត្សខេមតិចក៏បានចែករំលែកបទពិសោធន៍មួយចំនួននៃការសិក្សានៅសាកលវិទ្យាល័យខេមតិច និងបង្ហាញពីគម្រោងផ្សេងៗដូចជា VR/AR Games ជូនទៅដល់សិស្សានុសិស្សនៅវិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ ផងដែរ។ សាកលវិទ្យាល័យខេមតិច សូមអរគុណដល់លោកនាយក លោកគ្រូ អ្នកគ្រូ ដែលបានសហការ គាំទ្រ និងជួយសម្របសម្រួលដំណើរការសិក្ខាសាលា។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading