News & Events

កម្មវិធីទស្សកិច្ចសិក្សាផ្ទាល់នៅសាកលវិទ្យាល័យខេមតិច
២២​មករា​២០២២

នៅព្រឹកថ្ងៃសុក្រទី២២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨៖៣០នាទីព្រឹក ដល់ម៉ោង១១៖៣០នាទីព្រឹក សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) បានរៀបចំកម្មវិធីទទួលស្វាគមន៍ទស្សនកិច្ចសិក្សា (Open House) ដល់សិស្សានុសិស្ស មាតាបិតាឬអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាធារណជន នៅសាកលវិទ្យាល័យផ្ទាល់។
សិស្សានុសិស្ស មាតាបិតាឬអាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះមានចំនួនសរុបប្រមាណ ៤០នាក់ មកពី សាលាហ្វ៊ូតព្រីនអន្តរជាតិ វិទ្យាល័យថ្មគោល (បាត់ដំបង) សាលាប៊ែលធីអន្តរជាតិ វិទ្យាល័យហ៊ុនសែន១០០ខ្នង វិទ្យាល័យហ៊ុនសែនវត្តស្វាយ (សៀមរាប) វិទ្យាល័យព្រះមុនីវង្ស និងវិទ្យាល័យជម្ពូវ័ន្ត។
កម្មវិធីនេះបានផ្តល់ឱកាសឱ្យសិស្សានុសិស្ស មាតាបិតាឬអាណាព្យាបាល និងលោកគ្រូ អ្នកគ្រូបានទស្សនាអគារសាកលវិទ្យាល័យផ្ទាល់ និងស្វែងយល់ពីកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ ប្រឹក្សាយោបល់លើការជ្រើសរើសមុខជំនាញសិក្សា តម្រង់ទិសអាជីពនាពេលអនាគត ស្វែងយល់ពីសារៈសំខាន់នៃបច្ចេកវិទ្យាក្នុងយគសម័យឌីជីថល និងចូលរួមសកម្មភាពកំសាន្តផ្សេងៗ។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading