News & Events

ការអញ្ជើញចូលរួមកម្មវិធីOpen House
របស់សាកលវិទ្យាល័យខេមតិច

សាកលវិទ្យាល័យខេមតិច សូមគោរពអញ្ជើញមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស មកទស្សនាបរិវេណសាលា និងចូលរួមកម្មវិធី “Open House” របស់ពួកយើងនៅថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩:០០ ព្រឹក ដល់ ២:៣០ រសៀល។ កម្មវិធី “Open House” របស់សាកលវិទ្យាល័យខេមតិច នឹង៖
– អនុញ្ញាតឱ្យសិស្សានុសិស្ស មាតាបិតា និង អាណាព្យាបាល ជួបជាមួយនិស្សិតនិងបុគ្គលិករបស់សាកលវិទ្យាល័យខេមតិច និងសិក្សាស្វែងយល់ពីបទពិសោធន៍រៀនសូត្រនៅសាកលវិទ្យាល័យ
– អនុញ្ញាតឱ្យសិស្សានុសិស្សមាតាបិតា និង អាណាព្យាបាល ទស្សនាស្វែងយល់ពីអគារ សម្ភារៈបរិក្ខារ និងកម្មវិធីសិក្សា របស់សាកលវិទ្យាល័យខេមតិច
– ផ្តល់ឱកាសដល់សិស្សានុសិស្ស ក្នុងការស្វែងយល់ពីចំណង់ចំណូលចិត្ត និងអាជីពនាពេលអនាគតរបស់ពួកគេ។
– ផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការពង្រីកបណ្តាញរបស់ពួកគេជាមួយសិស្សដទៃទៀត និងដៃគូឧស្សាហកម្មរបស់សាកលវិទ្យាល័យខេមតិច ជាមិត្តរួមការងារ ដៃគូ និងនិយោជក។
– អនុញ្ញាតឱ្យសិស្សានុសិស្សបានស្គាល់នូវមិត្តភក្តិថ្មី និងរីករាយក្នុងការលេងកីឡា និងល្បែងទាំងឡាយ។

សម្រាប់ព័ត៌មានលម្អិត សូមស្គេនQRកូដខាងក្រោម។

 

Related Posts

Loading