នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងាររបស់សាកលវិទ្យាល័យខេមតិច ដឹកនាំដោយ លោកសាស្រ្តាចារ្យ បណ្ឌិត អាឡាំហ្គា ហ៊ូសេន (Prof. Dr. Alamgir Hussain) វិទ្យាធិការរងរបស់សាកលវិទ្យាល័យ និងលោកជុំ ផារីណូព្រឺទ្ធបុរសនៃមហាវិទ្យាល័យវិស្វកកម្មបានធ្វើទស្សនកិច្ចសិក្សានៅរោងជាងតំឡើង និងជួសជុលម៉ូតូអគ្គិសនី OYIKA Co., Ltd. ដោយទទួលការស្វាគមន៏យ៉ាងកក់ក្តៅដោយលោក Carl Wong ប្រធានក្រុមហ៊ុន និងក៏ជាសហស្ថាបនិកនៃក្រុមហ៊ុន OYIKA Co., Ltd ផងដែរ។ កិច្ចពីភាក្សានេះផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ការហ្វឹកហាត់ការងារ ការវិភាគទិន្នន័យរបស់អតិថិជនដោយប្រើបញ្ញាសិប្បនិម្មិត និងការអភិវឌ្ឍន៍គម្រោងផ្ទេរចំណេះដឹង (Knowledge Transfer Project) ជាមួយសាកលវិទ្យាល័យខេមតិច។
OYIKA Co., Ltd. ជាក្រុមហ៊ុនសឹង្ហបូរីដែលធ្វើការដំឡើងហេដ្ឋារចនាសម្ព័ន្ធសាក និងផ្លាស់ប្តូរថាមពលអាគុយ និងផ្តល់ជូននូវកញ្ចប់គម្រោងប្រើប្រាស់ដែលនាំមកនូវដំណោះស្រាយជូនដល់អ្នកប្រើប្រាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងស្វែងរកម៉ូតូដែលជួយកាត់បន្ថយការបំពុល និងមានតម្លៃសមរម្យជាងម៉ូតូប្រេងឥន្ទនៈទូទៅ។