News & Events

ការអប់រំជំនាញ
ផ្នែកការអភិវឌ្ឍសូហ្វវែរ

ឱកាស​ក្នុងជំនាញ​ថ្មី​ពី​សាកល​វិទ្យាល័យ​​បច្ចេក​វិទ្យា និង​វិទ្យាសាស្រ្ត​កម្ពុជា​​បាន​មក​ដល់​ហើយ!​
កម្ម​វិធី​សិក្សា​ជំនាញ​ផ្នែកអ​ភិវឌ្ឍន៍សូហ្វែរសម្រាប់​សិស្សានុសិស្ស​ជាប់ ឫ​មិន​ជាប់​​មធ្យម​​សញ្ញាប័ត្រ​សិក្សា​ទុតិយភូមិ។ ​កម្ម​វិធី​សិក្សា​ថ្មី​នេះ​​ផ្តោត​ទៅ​លើ​​ការ​សិក្សា​សម្រាប់​និស្សិត​ដើ​ម្បី​ទទួលបានជំនាញដែលត្រូវនឹងតម្រូវការទីផ្សារ​រួម​មាន​ ជំនាញ​អភិវឌ្ឍន៍​កម្ម​វិធី​ទូរស័ព្ទ កម្ម​វិធី​ហ្គេម ពាណិជ្ជកម្ម​អេឡិត្រូនិច ការ​វិភាគ​និង​បង្ហាញ​ទិន្ន័យ សិល្បៈ រចនា​គំនូរ​​ជីវចល រចនានិងបង្កើត​​គេហ​ទំព័រ រចនា​ក្រាហ្វិច​ និង​ការ​គ្រប់​គ្រង​ប្រព័ន្ធ​​បច្ចេក​វិទ្យា​ទំនាក់​ទំនង​តាមអ៊ីន​ធឺណិត។

កម្ម​វិធី​សិក្សា​មាន​រយៈពេល​២​ឆ្នាំ​ ដែល​សិស្ស​និស្សិត​នឹង​​ត្រូវ​ចំណាយ​ពេល​វេលា​សិក្សា​ពាក់​កណ្តាល​នៅ​សាកល​វិទ្យាល័យ និង​ពាក់​កណ្តាល​ទៀតនៅ​ក្រុម​ហ៊ុន​ដៃ​គូ​ឧស្សាហកម្ម​របស់​យើង។ ​ជាមួយ​ឱកាស​ដ៏​កម្រនេះ​ នៅ​រង​ចាំ​អ្វី​ទៀត?

ដាក់ពាក្យឥឡូវនេះតាមរយៈ https://forms.gle/VqYTRbbVvzdYf9Eq6
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់៖ ០៧៨/០៨៦ ២១២១៨១

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading