នារសៀលថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃ សាលកវិទ្យាល័យខេមតិច បានធ្វើការចុះអនុសារណៈយោគយល់គ្នារវាងក្រុមហ៊ុន Smart Axiataតំណាងដោយលោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata ជាមួយ Impact Hub Phnom Penh (Cambodia) Co. Ltd. តំណាងដោយលោកស្រី Melanie Mossard នាយកផ្នែកសហគ្រិនភាពក្រុមហ៊ុន Impact Hub ភ្នំពេញ លើការផ្តល់វគ្គបណ្តុះបណ្តាលសហគ្រិនភាពបែបអនឡាញដំបូងបំផុតដល់និស្សិតកម្ពុជាប្រើប្រាស់កម្មវិធីសិក្សា SmartStart Unipreneur Learning Platform នៅក្រោមអធិបតីភាពរបស់ ឯឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ សាលកវិទ្យាល័យខេមតិចជាសាលកវិទ្យាល័យឯកជនមិនរកប្រាក់ចំនេញក្នុងចំណោមសាកលវិទ្យាល័យជាតិ និងឯកជននាំមុខចំនួនមួយ១០នៅក្នុងព្រះរាជាណាចក្រកកម្ពុជាដែលចុះអនុសារណៈយោគយល់គ្នានេះ។ ជាការចូលរួមជំរុញការចាប់ផ្តើមកម្មវិធីសិក្សា SmartStart Unipreneur Learning Platform សាស្រ្តាចារ្យជាន់ខ្ពស់របស់សាលកវិទ្យាល័យខេមតិចចំនួនពីររូបក៏បានចូលរួមលើក្នុងវគ្គបណ្តុះបណ្តាលនៅក្នុងកម្មវិធីនេះរួមមកហើយ។ សាលកវិទ្យាល័យខេមតិចនឹងប្រើប្រាស់អនុវត្តន៍កម្មវិធីសិក្សា SmartStart Unipreneur Learning Platform ក្នុងការបង្ហាត់បង្រៀនវគ្គសិក្សាស្តីពីសហគ្រិន ក៏ដូចជាជួយលើកម្ពស់ដល់កម្មវិធីរបស់មជ្ឍមណ្ឌលនវានុវត្តន៍សង្គម (Social Innovation Center) របស់សាលកវិទ្យាល័យខេមតិចដែលមានស្រាប់។
កម្មវិធីសិក្សា SmartStart Unipreneur Learning Learning Platform គឺជាគំនិតផ្តួចផ្តើមផ្នែកអប់រំរវាងសហគ្រាសសង្គម Impact Hub Phnom Penh និង ក្រុមហ៊ុន Smart Axiata Co., Ltd។វាគឺជាវេទិការការសិក្សាតាមអនឡាញដំបូងបង្អស់ក្នុងប្រទេសដែលណែនាំភាពជា សហគ្រិនតាមរយៈ វិធីសាស្ត្របង្រៀនបែបទំនើបទៅសិស្សានិសិ្សតកម្ពុជាជាភាសាខ្មែរ និងភាសាអង់គ្លេស។កម្មវិធីនេះមានគោលដៅរបស់យើង គឺ ដើម្បីអភិវឌ្ឍន៍សមត្ថភាពបច្ចេកទេសក្នុងវិស័យសហគ្រិនភាព អាជីវកម្ម និងពន្លឿនផ្នត់គំនិតសហគ្រិនភាព តាមរយៈការអនុវត្តន៍ជាក់ស្តែង។
Related Events