News & Events

ក្រមសីលធម៌សម្រាប់វិស្វកម្ម

ក្រមសីលធម៌ គឺជាកត្តាកំណត់តម្លៃនៃអាកប្បកិរិយារបស់យើងដើម្បីធ្វើឲ្យជិវិតរបស់យើងកាន់តែប្រសើរឡើងៗ។ បុគ្គលណាដែលមានក្រមសីលធម៍ រមែងជាមនុស្សដែលមានសេចក្តីស្ងប់ក្នុងចិត្ត និងមេត្តាធម៌។ ដូចនេះ ក្រមសីលធម៌ ជាគន្លឹះទៅរកសុភមង្គល។
ជាមួយគ្នានេះដែរ ក្រមសីលធម៌ក្នុងវិស័យការងារ ក៏ជាតួអង្គដើរតួយ៉ាងសំខាន់ប្រៀបបីដូចជា បន្ទាត់តម្រង់ទិសដល់មនុស្សគ្រប់រូប ក្នុងការប្រកបការងារចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគេ ឲ្យទទួលបានជោគជ័យផងដែរ។
ដោយបានយល់ឃើញបែបនេះហើយ ទើបនៅថ្ងៃទី 14 ខែ មីនា ឆ្នាំ 2022 នេះ លោកសាស្រ្តាចារ្យ ឆែម គាតរិទ្ធីបានប្រារព្ធកម្មវិធីចែករំលែកបទពិសោធន៍ ជាពិសេសគឺ ទស្សនៈរបស់លោកផ្ទាល់ចំពោះ ប្រធានបទ “ក្រមសីលធម៌ ងវិស័យវិស្វកម្ម” ដែលជាចំណែកមួយនៃការអប់រំផ្នែកជំនាញទន់ ទៅកាន់និសិត្សនៃសាកលវិទ្យាល័យខេមតិច (CamTech)ដើម្បីអនុញ្ញាតឲ្យពួកគេអាចត្រៀមខ្លួនសម្រាប់អាជីពការងារនាថ្ងៃអនាគត។
នៅក្នុងបទបង្ហាញដ៏មានអត្ថន័យមួយនេះ លោកគ្រូសាស្រ្តាឆែម គាតរិទ្ធី ក៏បានគូសបញ្ជាក់លើសារៈសំខាន់នៃប្រកាន់នូវក្រមសីលធម៌ ងវិស័យវិស្វកម្មរួមមាន មូលហេតុនៃគ្រោះមហន្តរាយផ្នែកសំណង់ដែលបណ្តាលមកពីកង្វះក្រមសីលធម៌ការងារ លក្ខណៈសម្បត្តិនៃការប្រកបអាជីព និងចំណុចសំខាន់បំផុតគឺ ការផ្សារភ្ជាប់រវាងវិស័យវិស្វកម្ម និងជំនឿព្រះពុទ្ធសាសនា។
លោកសាស្រ្តាចារ្យបានលើកឡើងថា ស្របនឹងទស្សនៈរបស់ព្រះពុទ្ធសាសនាដែលទូន្មានមនុស្សគ្រប់រូបឲ្យប្រកាន់ក្រមសីលធម៍ក្នុងការងារ ជាពិសេសក្នុងវិស័យវិស្វកម្មគឺ ការប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តការងារដោយសុច្ចរិតទៀងត្រង់បំផុត នោះនឹងរមែងហុចផលផ្លែផ្កាវិញជា សំណង់អគារ ផ្លូវថ្នល់ គ្រឹះស្ថាននានាដែលមានភាពរឹងមាំ គង់វង្សជានិរន្តន៍តទៅ។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading