News & Events

កម្មវិធី Open House នៅសាកលវិទ្យាល័យខេមតិច
​​ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២

កាលពីថ្ងៃសុក្រទី១៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៨៖៣០នាទីព្រឹក​ ដល់​ម៉ោង១៖០០រសៀល សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) បានរៀបចំកម្មវិធីទទួល​ស្វាគមន៍ទស្សនកិច្ចសិក្សា (Open House) ដល់​សិស្សានុសិស្ស មាតាបិតាឬអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាធារណជន នៅសាកលវិទ្យាល័យផ្ទាល់​។

សិស្សានុសិស្ស មាតាបិតាឬអាណាព្យាបាល ​និងលោកគ្រូ អ្នកគ្រូ ដែលបាន​អញ្ជើញចូលរួម​ក្នុង​កម្មវិធីនេះមាន​ចំនួនសរុបប្រមាណ ៣០០នាក់ មកពីវិទ្យាល័យព្រះស៊ីសុវត្ថិជំនាន់ថ្មី វិទ្យាល័យព្រែកលាភជំនាន់ថ្មី វិទ្យាល័យហ៊ុនសែនឈូក វិទ្យាល័យព្រះមុនីវង្ស (បាត់ដំបង) វិទ្យាល័យសម្តេចតេជោហ៊ុនសែនត្រើយស្លា វិទ្យាល័យសម្តេចតេជោហ៊ុនសែនក្រាំងយ៉ូវ វិទ្យាល័យអូកុង វិទ្យាល័យលិបឃុន វិទ្យាល័យឈុងជឹង និងវិទ្យាល័យជម្ពូវ័ន្ត។

ចំណែកដៃគូឧស្សាហកម្មដែលបានអញ្ជើញចូលរួម រួមមាន៖ កាណាឌីយ៉ាគ្រុប ដ្រូនខ្មែរតិចណូឡូជី ឃ្មុំតិចណូឡូជី Impact Hub Phnom Penh អាយអេសអាយគ្រុប (ISI Group) និងក្រុមកីឡាករបាល់ទាត់អាជីព (ISI Football Academy)។

កម្មវិធីនេះបាន​ផ្តល់ឱកាសឱ្យសិស្សានុសិស្ស មាតាបិតាឬអាណាព្យាបាល និង​លោកគ្រូ អ្នកគ្រូបានទស្សនាអគារសាកលវិទ្យាល័យផ្ទាល់​ និងស្វែងយល់ពីកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ ប្រឹក្សាយោបល់​លើការជ្រើសរើស​មុខជំនាញសិក្សា តម្រង់ទិសអាជីពនាពេលអនាគត ក៏ដូចជាផ្សារទំនាក់ទំនងផ្ទាល់​ជាមួយដៃគូឧស្សាហកម្ម និងចូលរួម​សកម្មភាព​កំសាន្តសប្បាយផ្សេងៗ។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading