News & Events

លោកបណ្ឌិតឃៀង សុធី បោះពុម្ព និងសរសេរសៀវភៅក្រោមចំណងជើងថា "ការអប់រំ និងបណ្តុះបណ្តាលក្រោយមធ្យមសិក្សានៃប្រទេសកម្ពុជាក្នុងសង្គមពុទ្ធិសកល"

សាកលវិទ្យាល័យខេមតិច (CamTech) សូមបង្ហាញនូវសេចក្ដីសោមនស្សរីករាយចំពោះលោកបណ្ឌិតឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច ក្នុងការបោះពុម្ព និងសរសេរសៀវភៅក្រោមចំណងជើងថា “ការអប់រំ និងបណ្តុះបណ្តាលក្រោយមធ្យមសិក្សានៃប្រទេសកម្ពុជាក្នុងសង្គមពុទ្ធិសកល” (Cambodian Post-Secondary Education and Training in Global Knowledge Societies)។ គម្រោងនេះទទួលបានការគាំទ្រពី វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។ ដើម្បីអានសៀវភៅនេះ សូមចូលទៅកាន់តំណភ្ជាប់ https://lnkd.in/gJB3-EEP ។

បន្ថែមពីនេះទៅទៀត  ដើម្បីគាំទ្រនិងលើកកម្ពស់វិស័យស្រាវជ្រាវ សាកលវិទ្យាល័យខេមតិចក៏បាន ឈានជំហ៊ានដំបូងក្នុងការរៀបចំបណ្ណាល័យឌីជីថល តាមរយៈការជាវសៀវភៅ និងសេវាកម្មទស្សនាវដ្តីវិទ្យាសាស្ត្រជាច្រើនប្រភេទ ដូចជា Nature Science និង JSTOR ជាដើម។ បុគ្គលិក និស្សិតសាកលវិទ្យាល័យ និងអ្នកស្រាវជ្រាវអមទាំងក្នុងនិងក្រៅប្រទេសនឹងអាចធ្វើការទាញយកដោយឥតគិតថ្លៃនិងពុំមានដែនកំណត់។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading