News & Events

CamTech Cultural Day

ល្បែងប្រជាប្រិយខ្មែរ បានផ្សារភ្ជាប់ជាមួយជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាំងពីយូរលង់ណាស់មកហើយ។ កាលដើមឡើយ បុព្វបុរសយើងភាគច្រើននិយមលេងល្បែងកំសាន្ត នៅរដូវរំហើយក្រោយពីការងារច្រូតកាត់ ជាពិសេសអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលល្បែងប្រជាប្រិយខ្មែរទាំងនោះ រួមមាន បោះអង្គញ់ លាក់កន្សែង ស្តេចចង់ ទាញព្រ័ត្រ និងក្រុងមេមាន់ជាដើម។
សោភ័ណ្ឌតម្លៃនៃល្បែងទាំងអស់នេះ ស្ថិតនៅ ត្រង់ឧត្តមគតិដែលបានបង្កប់ដោយបុព្វបុរសខ្មែរជំនាន់ដើមដើម្បីឆ្លុះបញ្ជាំងពីតថភាព ជីវភាពរស់នៅរបស់ប្រជាជនខ្មែរ។

តើអ្នកអាចទាយបានទេថា នាថ្ងៃសង្ក្រាន្តសាកលវិទ្យាល័យ ខេមតិច ខាងមុខនឹងមានល្បែងអ្វីខ្លះ?
កុំភ្លេចចូលរួមទស្សនទាយទាំងអស់គ្នាដើម្បីមានឱកាសឈ្នះរង្វាន់ពីក្រុមការងារយើង
លក្ខខណ្ឌងាយៗ ដោយគោរពតាមការណែនាំខាងក្រោមនេះ:
1. Like page ផ្លូវការរបស់សាកលវិទ្យាល័យខេមតិច
2. Mention មិត្តភក្តិយ៉ាងតិច ៣នាក់
3. Share សេចក្តីប្រកាសនេះជាសាធារណៈ
ប្រកាសលទ្ធផលអ្នកឈ្នះនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading