ដើម្បីលើកកម្ពស់គំរូ Triple Helix សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) បានសហការជាមួយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំសិក្ខាសាលា ពិគ្រោះយោបល់ អន្តរវិស័យ និងពហុភាគីស្តីពី “ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាជាតិកម្ពុជាសម្រាប់ការអប់រំ ឆ្នាំ 2021 – 2030៖ ការលើកកម្ពស់ការអប់រំដោយប្រើបច្ចេកវិទ្យា” នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ 2021 ដោយមានការ គាំទ្រពីវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEPI) នៃសាធារណរដ្ឋកូរ៉េ។ សិក្ខាសាលា ពិគ្រោះយោបល់នេះមានការចូលរួមពីភាគីពាក់ព័ន្ធមកពីមជ្ឈដ្ឋាននានា និងតំណាងមកពីគណៈកម្មាធិការ EdTech ក្រុមប្រឹក្សាជាតិសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ វិស័យឯកជន ថ្នាក់ដឹកនាំសាលា មន្ត្រីរដ្ឋាភិបាល និងសិស្សនិស្សិត។ គោលបំណងនៃ សិក្ខាសាលានេះ គឺដើម្បីកំណត់ និងប្រមូលធាតុចូលសម្រាប់ចក្ខុវិស័យ គោលដៅ ផលិតផល និងសេវាកម្ម យុទ្ធសាស្រ្ត និងបច្ចេកវិទ្យាទំនើបសំខាន់ៗ ដើម្បីគាំទ្រដល់ការបញ្ចូលបច្ចេកវិទ្យាក្នុងវិស័យអប់រំកម្ពុជា ។
សសរ បួនសំខាន់ៗនៃបច្ចេកវិទ្យាអប់រំ រួមមាន the essentials ប្រព័ន្ធគ្រប់គ្រង បច្ចេកវិទ្យាជំនួយ និងការអភិវឌ្ឍ សមត្ថភាព ត្រូវបានកំណត់ជាសសរស្តម្ភគួរផ្តោតសំខាន់។ ទន្ទឹមនឹងនេះ ភាគីពាក់ព័ន្ធទាំងអស់បានឯកភាពគ្នាថា កិច្ចសហការយ៉ាងសកម្មរវាង សាកលវិទ្យាល័យ ឧស្សាហកម្ម និងរដ្ឋាភិបាល មានសារសំខាន់ណាស់ក្នុងការ ដឹកនាំការអភិវឌ្ឍ ការអនុវត្តផែនទីបង្ហាញផ្លូវជាតិឱ្យសម្រេច បានលទ្ធផលដែលចង់បាន។ CamTech មានកិត្តិយសក្នុងការ បំពេញភារកិច្ចនេះ ដើម្បីអភិវឌ្ឍន៍ផែនទីបង្ហាញ ផ្លូវបច្ចេកវិទ្យាជាតិកម្ពុជា និងរួមចំណែកដល់ កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការលើកកម្ពស់ការច្នៃប្រឌិត ផ្នែកអប់រំនៅក្នុងប្រទេស ។