News & Events

សាកលវិទ្យាល័យខេមតិច បានចូលរួមក្នុងកម្មវិធីពិព័រណ៍អប់រំដែលរៀបចំឡើងដោយសហព័ន្ធសេវាអប់រំនៅកម្ពុជា ក្រុមហ៊ុនរៀលថៃហ្គូលសូលូសិនខូអិលធីឌី និងផ្សារទំនើបអូឡាំព្

កាលពីថ្ងៃទី០១ដល់០៤ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ សាកលវិទ្យាល័យខេមតិច បានចូលរួមក្នុងកម្មវិធីពិព័រណ៍អប់រំដែលរៀបចំឡើងដោយសហព័ន្ធសេវាអប់រំនៅកម្ពុជា ក្រុមហ៊ុនរៀលថៃហ្គូលសូលូសិនខូអិលធីឌី និងផ្សារទំនើបអូឡាំព្យា។
នៅក្នុងកម្មវិធីនេះ ក្រុមការងារសាកលវិទ្យាល័យខេមតិច បានធ្វើបទបង្ហាញស្តីពីកម្មវិធីសិក្សា និងការជ្រើសរើសមុខជំនាញសិក្សានៅសាកលវិទ្យាល័យខេមតិច។ ជាមួយគ្នានេះនិស្សិតខេមតិច ក៏បានចែករំលែកគន្លឹះល្អៗក្នុងការសិក្សានៅថ្នាក់ទី១២ និងបទពិសោធន៍មួយចំនួនក្នុងការជ្រើសរើសមុខជំនាញសិក្សា និងគ្រឹះស្ថានសិក្សា នៅពេលបន្តការសិក្សានៅសាកលវិទ្យាល័យ។ លើសពីនេះទៀត ពួកគាត់ក៏បានចែករំលែកបទពិសោធន៍នៃការចូលរួមប្រកួតក្នុងកម្មវិធី «ការប្រកួតគំនិតរបស់ខេមតិច» ឬ CamTech Idea Competition ហៅកាត់ថា “CIC” និងសកម្មភាពផ្សេងៗរបស់និស្សិតខេមតិច ដូចជា កម្មវិធីសប្បុរសធម៌ក្នុងសង្គម (Green Book Charity) ការចូលរួមប្រកួតគំនិតបង្កើតអាជីវកម្ម និងការប្រកួតកីឡាជាដើម។
សាកលវិទ្យាល័យខេមតិច សូមថ្លែងអំណរគុណដល់សហព័ន្ធសេវាអប់រំនៅកម្ពុជា ក្រុមហ៊ុនរៀលថៃហ្គូលសូលូសិនខូអិលធីឌី និងផ្សារទំនើបអូឡាំព្យា ដែលបានផ្តល់ឱកាសឱ្យខេមតិចបានចូលរួមក្នុងកម្មវិធីពិព័រណ៍អប់រំនេះ។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading