News & Events

សាកលវិទ្យាល័យខេមតិច បានរៀបចំទស្សនកិច្ចសិក្សា​ ដើម្បី​អនុញ្ញាតឱ្យសិស្សានុសិស្ស និស្សិត លោគ្រូ អ្នកគ្រូ និងមាតាបិតា ឬអាណាព្យាបាលបាន​មកទស្សនាសាកលវិទ្យាល័យខេមតិច

នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យខេមតិច បានរៀបចំទស្សនកិច្ចសិក្សា​ ដើម្បី​អនុញ្ញាតឱ្យសិស្សានុសិស្ស និស្សិត លោគ្រូ អ្នកគ្រូ និងមាតាបិតា ឬអាណាព្យាបាលបាន​មកទស្សនាសាកលវិទ្យាល័យខេមតិចផ្ទាល់ ក៏ដូចជាបាន​ឃើញសម្ភាររូបវ័ន្តសិក្សា និងប្រឹក្សាយោបល់​ស្វែងយល់ពីកម្មវិធីសិក្សា។​​ គោលបំណងចម្បងនៃកម្មវិធីនេះគឺ ១)ផ្តល់ឱកាស​ឱ្យ​សិស្សានុសិស្ស ឬនិស្សិតស្វែងយល់​ពីក្តីប្រាថ្នា ឬគោលបំណង និងការសម្រេចចិត្តដ៏ពិតប្រាកដរបស់ខ្លួនសម្រាប់​ពេលអនាគត ២) បង្កើតកិច្ចទំនាក់ទំនងរវាងសាកលវិទ្យាល័យខេមតិច និងគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន ៣) លើកកម្ពស់​ការស្វែងយល់​ពីការសិក្សានៅសាកលវិទ្យាល័យ និងចូលរួមសកម្មភាពសប្បាយផេ្សងៗ។​
ទស្សនកិច្ចនេះមានការចូលរួមពីសិស្សានុសិស្សចំនួនសរុបប្រមាណ៣៧០នាក់ មកពីវិទ្យាល័យជា ស៊ីម ជ្រោយចង្វារ សាលារៀនដុនបុស្កូទឹកថ្លា សាលារៀនសុវណ្ណភូមិពោធិ៍ចិនតុង២ និងកុលសម្ព័ន្ធអប់រំគ្រុប (ខេត្តរតនៈគីរី​)

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading