News & Events

សាកលវិទ្យាល័យខេមតិចបានរៀបចំជាសិក្ខាសាលា “ការប្រឹក្សាយោបល់លើការជ្រើសរើសមុខជំនាញនៅឧត្ដមសិក្សា និងការតម្រង់ទិសអាជីពសម្រាប់ពេលអនាគត” រយះពេល 3 ថ្ងៃ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនមេមុតខេត្តត្បូងឃ្មុំ វិទ្យាល័យខូវ ប៊ុនស៊ុនក្រចេះក្រុង វិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈខេត្តក្រចេះ និង វិទ្យាល័យសិលាវេទី គាត ឈុន

ដើម្បីជួយសម្រួលដល់សិស្សានុសិស្សក្នុងការជ្រើសរើសមុខជំនាញអោយបានត្រឹមត្រូវ ហើយនឹងផ្តល់ផលជាវិជ្ជមានដល់ការជ្រើសរើសអាជីពរបស់ពួកគេនាពេលអនាគត សាកលវិទ្យាល័យខេមតិចបានរៀបចំជាសិក្ខាសាលា “ការប្រឹក្សាយោបល់លើការជ្រើសរើសមុខជំនាញនៅឧត្ដមសិក្សា និងការតម្រង់ទិសអាជីពសម្រាប់ពេលអនាគត” ជូនដល់សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ទី១២ រយះពេល 3 ថ្ងៃ នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនមេមុតខេត្តត្បូងឃ្មុំ វិទ្យាល័យខូវ ប៊ុនស៊ុនក្រចេះក្រុង វិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈខេត្តក្រចេះ និង វិទ្យាល័យសិលាវេទី គាត ឈុន ដែលក្នុងនោះមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមទាំងអស់ប្រមាណ 534 នាក់ ។ នៅក្នុងសិក្ខាសាលានេះដែរ និស្សិតខេមតិចក៏បានចែករំលែកពីបទពិសោធន៍ ការសិក្សាក្នុងសាកលវិទ្យាល័យ និងគម្រោងហាត់ការ (internship project) របស់ពួកគាត់ ។
ខេមតិចតែងតែត្រៀមខ្លួនជានិច្ចដើម្បីផ្តល់នូវការប្រឹក្សាយោបល់លើជំនាញស្ទែម និងអាជីពដែលទាក់ទងនឹងជំនាញទាំងនេះដល់ប្អូនៗជាសិស្សនៅវិទ្យាល័យ និងនិស្សិតនៅសាកលវិទ្យាល័យនានាដោយមិនគិតថ្លៃ ។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading