News & Events

សាកលវិទ្យាល័យខេមតិចបានរៀបចំសិក្ខាសាលាស្ដីពី “ការប្រឹក្សាយោបល់លើការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្តមសិក្សា និងការតម្រង់ទិសអាជីពសម្រាប់ពេលអនាគត” នៅសាលារៀនសុវណ្ណភូមិសៀមរាបទីតាំងទី២

នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ សាកលវិទ្យាល័យខេមតិចបានរៀបចំសិក្ខាសាលាស្ដីពី “ការប្រឹក្សាយោបល់លើការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្តមសិក្សា និងការតម្រង់ទិសអាជីពសម្រាប់ពេលអនាគត” នៅសាលារៀនសុវណ្ណភូមិសៀមរាបទីតាំងទី២ដែលមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន៤០នាក់។ សិក្ខាសិលានេះធ្វើឡើងក្នុងគោលបំណងជួយលើកកម្ពស់ការយល់ដឹងទាក់ទងនឹងជំនាញនៅថ្នាក់ឧត្តមសិក្សា ជាពិសេសជំនាញស្ទែមដែលត្រូវនឹងតម្រូវការទីផ្សារបច្ចុប្បន្ននិងអនាគត និងជួយជំរុញអោយមានការត្រៀមលក្ខណ:មុនពេលឈានចូលសាកលវិទ្យាល័យ។ បន្ថែមពីនេះ និស្សិតខេមតិចបានធ្វើការចែករំលែកបទពិសោធន៍នៃការសិក្សាជាមួយនិងការបង្ហាញពីគម្រោងផ្សេងៗ ក៏ដូចជា AR/ VR Games ទៅដល់សិស្សានុសិស្សសាលារៀនសុវណ្ណភូមិសៀមរាបទីតាំងទី២ ។
សាកលវិទ្យាល័យខេមតិចសូមអរគុណដល់លោកនាយក លោកគ្រូអ្នកគ្រូដែលបានជួយក្នុងការសម្របសម្រួលទៅលើសិក្ខាសាលាទាំងមូល។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading