News & Events

សាកលវិទ្យាល័យខេមតិចនិងក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា)បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នៅឯសាកលវិទ្យាល័យខេមតិច

នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យខេមតិចនិងក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា)បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នៅឯសាកលវិទ្យាល័យខេមតិច។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងសា្ថប័នទាំងពីរលើការផ្តល់ការសិក្សាវគ្គខ្លី និងរយៈពេលវែងលើជំនាញNetwork និងCloud Computing ការផ្តល់ឱកាសហាត់ការនិងអាហារូបករណ៍សម្រាប់និស្សិតខេមតិច ព្រមទាំងការរៀបចំបណ្តុះបណ្តាលជំនាញ សិក្ខាសាលា និងការតាំងពិព័ណ៌ផងដែរ។ ក្នុងនោះដែរ ស្ថាប័នទាំងពីរក៏មានកិច្ចសហការរួមគ្នាក្នុងគម្រោងស្រាវជ្រាវ និងនវានុវត្តន៍។
សាកលវិទ្យាល័យខេមតិចនិង ក្រុមហ៊ុន ហួវៃ ថេកណឡជី (ខេមបូឌា)មានទស្សនវិស័យរួមគ្នាក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាលើវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading