News & Events

សន្និសីទយុវជនអាស៊ាន (ASEAN Youth Conference -AYC)

សន្និសីទយុវជនអាស៊ាន (ASEAN Youth Conference -AYC) ដែលមានការចូលរួមពីយុវជន អាស៊ាន ប្រមាណ ១០០នាក់ បានរៀបចំឡើងនៅសាកលវិទ្យាល័យខេមតិច ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ទី០៩ ខែតុលា ឆ្នាំ២០២២នេះ ។ សន្និសីទយុវជនដ៏មានអត្ថន័យមួយនេះប្រារព្ធធ្វើឡើងក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្រោយការរាតត្បាតនៃជំងឺកូវីដ ១៩” ដែលនឹងផ្តោតសំខាន់លើការចូលរួមពីសំណាក់យុវជនចំពោះការអនុវត្តគោលការណ៍សន្តិភាព, ស្ថេរភាព, សាមគ្គីភាព, ឯកភាព, ភាពរុងរឿង និងនិរន្តភាពនៅក្នុងតំបន់អាស៊ានដែលស្របទៅនឹងតួនាទីប្រធាននៃអាស៊ានរបស់ព្រះរាជាណាចក្រកម្ពុជានាឆ្នាំ 2022នេះ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។
សន្និសីទនេះបានពិភាក្សាទៅលើសសរស្តម្ភទាំង ៣ របស់អាស៊ាន៖
1. សហគមន៍នយោបាយសន្តិសុខអាស៊ាន
2. សហគមន៍សេដ្ឋកិច្ចអាស៊ាន និង
3. សហគមន៍វប្បធម៍អាស៊ាន

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading