News & Events

នវានុវត្តន៍បៃតងនៅខេមតិច

<នវានុវត្តន៍បៃតងនៅខេមតិច> ជាកម្មវិធីមួយដែលបានផ្ដួចផ្ដើមរៀបចំឡើងដោយសាកលវិទ្យាល័យខេមតិចរួមជាមួយដៃគូសហការ ខេ អឹម អេចនៃគម្រោង<<ដើមឈើមួយលានដើម>> និងមានការគាំទ្រពីក្រុមហ៊ុន អាយ អេស អាយគ្រុបនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២។
កម្មវិធីនេះមានការចូលរួមពីសំណាកថ្នាក់ដឹកនាំ សាស្ដ្រចារ្យ បុគ្គលិក ក៏ដូចជានិស្សិតនៃសាកលវិទ្យាល័យខេមតិច ក្នុងសកម្មភាពសំខាន់ពីរគឺ <<ការដាំដើមឈើ>> និង <<ការសម្អាតបរិស្ថាន >> ដែលធ្វើឡើងនៅបរិវេណសាកលវិទ្យាល័យខេមតិច។ ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងសំខាន់បីគឺ៖ ១) រួមចំណែកការពារបរិស្ថានធម្មជាតិ ក៏ដូចជាកាត់បន្ថយបម្រែបម្រួលអាកាសធាតុពិភពលោក ២) បណ្តុះស្មារតីសមាជិកសហគមន៍ខេមតិចឱ្យស្រឡាញ់ ថែរក្សាបរិស្ថានធម្មជាតិ និង ៣) បង្កើតភាពស្រស់បំព្រងបៃតងនិងទីក្រុងស្អាតនៅក្នុងសហគមន៍។
“ទីក្រុងស្អាត បរិស្ថានស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា”

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading