News & Events

ខេមតិចបានចូលរួមក្នុងពិព័រណ៍ការងារនៅវិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជា និងពិព័រណ៍មហាវិទ្យាល័យនៅសាលាបង្រៀនគួររ៉ដវែល

សិស្សានុសិស្សអាចស្វែងរកនូវការផ្តល់ប្រឹក្សាយោបល់ពីការជ្រើសរើសមុខជំនាញនៅឧត្តមសិក្សានិងតម្រង់ទិសអាជីពនាពេលអនាគតជាមួយនិងសាកលវិទ្យាល័យខេមតិច ដើម្បីទទួលបាននៅព័ត៌មានលំអិតពីមុខជំនាញនិងការជ្រើសរើសដ៏ត្រឹមត្រូវនាពេលអនាគត។
កាលពីថ្ងៃទី២០ និង២១ ខែសីហា ឆ្នាំ២០២២នេះ ខេមតិចបានចូលរួមក្នុងពិព័រណ៍ការងារនៅវិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជា និងពិព័រណ៍មហាវិទ្យាល័យនៅសាលាបង្រៀនគួររ៉ដវែល ដើម្បីផ្តល់ការប្រឹក្សាយោបល់មុខជំនាញផ្សេងជូនដល់ប្អូនៗដែលមានគោលបំណងបន្តការសិក្សាទៅឧត្តមសិក្សា និងអនុបណ្ឌិត ព្រមទាំងអាហាររូបករណ៍ស្ទែមរហូតដល់ទៅ១០០% ចំនួន៧៥កន្លែង សម្រាប់សិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី១២ផងដែរ។ ក្នុងពិព័រណ៍នេះ ខេមតិចក៏ផ្តល់អាកាសជូនដល់ប្អូនៗដែលមានគោលបំណងហាត់ការនៅសាកលវិទ្យាខេមតិចដើម្បីអភិវឌ្ឍសមត្ថភាព និងការអនុវត្តការរងារជាក់ស្តែង។
សូមបញ្ជាក់ប្អូនៗដែលមានបំណងចង់ដឹងព័ត៌មានលំអិតពីមុខជំនាញនិមួយៗអាចផ្ញើសារចូលក្នុងគេហទំព័រហ្វេសប៊ុក និងតេឡេក្រាមរបស់សាកលវិទ្យាល័យខេមតិចបាន។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading