News & Events

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជាបានធ្វើដំណើរទស្សនកិច្ចមកកាន់សាកលវិទ្យាល័យខេមតិច

នៅល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជាបានធ្វើដំណើរទស្សនកិច្ចមកកាន់សាកលវិទ្យាល័យខេមតិច។ នៅក្នុងទស្សនកិច្ចនេះដែរ លោកជំទាវបណ្ឌិត Devyani Uttam Khobragade​ បានលើកឡើងពីឱកាសក្នុងការធ្វើកិច្ចសហប្រតិបត្តិការ និង ការគ្រាំទ្រគ្នាទៅវិញទៅមករវាងសាកលវិទ្យាល័យខេមតិច និងស្ថានទូតឥណ្ឌាមានដូចជាលើគម្រោងស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការផ្លាស់ប្តូរបុគ្គលិកក៏ដូចជា​និស្សិត ។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតក៏ឯកភាពអោយមានដំណើរទស្សនកិច្ចរបស់សាកលវិទ្យាល័យខេមតិចទៅកាន់វិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌានៅទីក្រុងប៊ុមបៃ (Indian Institute of Technology Bombay) និង វិទ្យាស្ថានបច្ចេកវិទ្យាផ្សេងទៀតនៅប្រទេសឥណ្ឌា។ ​​ លោកជំទាវក៏បានទស្សនាបរិវេណនៃ សាកលវិទ្យាល័យ រួមជាមួយនិងគម្រោងដែលបានបង្កើតដោយនិស្សិតរបស់សាកលវិទ្យាល័យខេមតិច។​
ជាកិច្ចបញ្ចប់ក្នុងដំណើរទស្សនកិច្ចនេះ​ លោកជំទាវបានថ្លែងអំណរគុណដល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និង សង្ឃឹមថាស្ថាប័នទាំងពីរនឹងបន្តមានទំនាក់ទំនងដ៏ល្អបែបនេះទៅមុខទៀត។​

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading