ទស្សនៈវិស័យ
ដើម្បីក្លាយជាសាកលវិទ្យាល័យដែលឈានមុខគេក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីធានាបាននូវការអភិវឌ្ឍន៍និងការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
បេសសកម្ម
ដើម្បីផ្តល់នូវការអប់រំដែលឆ្លើយតបនឹងតម្រូវការរបស់ការអភិវឌ្ឍន៍នៃឧស្សាហកម្មនិងការលូតលាស់ផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសកម្ពុជា។
អំពីពួកយើង
សាកលវិទ្យាល័យបច្ចេកវិទ្យា និង វិទ្យាសាស្ត្រកម្ពុជា (ខេមតិច) គឺជាស្ថាប័នឧត្តមសិក្សាលំដាប់ថ្នាក់ពិភពលោកនាពេលខាងមុខ។
គុណតម្លៃស្នូលរបស់ខេមតិចរួមមានសុចរិតភាព ការគោរព ភាពល្អឥតខ្ចោះ នវានុវត្តន៍ និងពពិធភាព ហៅកាត់ថា IREID.
បាវាចនារបស់យើងគឺចំណេះដឹង មូលហេតុ និងបុគ្គលិកលក្ខណៈហើយយើងមានមោទនភាពដោយជឿជាក់ថានឹងផ្តល់នូវភាពពិសេសខុសប្លែកពីបរិស្ថានអប់រំបច្ចុប្បន្នក្នុងប្រទេសកម្ពុជា។ ពួកយើងធ្វើការទៅលើកម្មវិធីអបរំដែលនាំមកនូវនវានុវត្តន៍និងចំណេះដឹងដែលចូលរួមចំណែកក្នុងការរីកលូតលាស់នៃសេដ្ឋកិច្ចនិងសង្គមសម្រាប់មនុស្សជំនាន់នេះនិងនាពេលអនាគត។
ពួកយើងឈរលើគោលការណ៍
បរិក្ខារសាលា
ចំណេះដឹង មូលហេតុ និងបុគ្គលិកលក្ខណៈ
ខេមតិចមានសាខាថ្មីជាមួយនឹងបន្ទប់ថ្នាក់រៀនដ៏អស្ចារ្យសម្រាប់ការសិក្សានៅនឹងកន្លែង ក៏ដូចជាបច្ចេកវិទ្យាទំនើបជាងគេសម្រាប់ការសិក្សាតាមអនឡាញ។ សិស្សានុសិស្សរបស់យើងអាចប្រើប្រាស់សម្ភារៈបរិក្ខារជាច្រើនរួមមាន ទីលានបាល់ទាត់ និងតេនីស អាងហែលទឹក បណ្ណាល័យឌីជីថលនិងមិនមែនឌីជីថល ហាងលក់ទំនិញ និងសម្ភារៈសិក្សា និងអាហារដ្ឋាន។
អគារនេះមានទីតាំងស្ថិតនៅលើផ្ទៃដីទំហំ៥ហិកតាក្នុងសង្កាត់ព្រែកតាសេក ក្រុងរណប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។