សិល្បៈ មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
June 8, 2021 2021-12-15 15:28សិល្បៈ មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
Faculty Of Arts, Humanities And Social Science
មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
អំពីមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម
និស្សិតសាកលវិទ្យាល័យមិនគួររៀនត្រឹមតែចំណេះដឹងខ្លឹមសារនិងជំនាញប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏គួរតែរៀនឱ្យក្លាយជាពលរដ្ឋពេញលេញនៅក្នុងសង្គមផងដែរ។ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមបម្រើមុខងារទាំងនេះ។ មហាវិទ្យាល័យនេះផ្តល់ជូនមុខជំនាញឯកទេសចំនួន ១១ នៅក្នុងដេប៉ាតឺម៉ង់ចំនួន ៤ សម្រាប់និស្សិតជ្រើសរើស។
ចក្ខុវិស័យ & បេសកកម្ម
ចក្ខុវិស័យរបស់ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម គឺនឹងក្លាយជាអ្នកនាំមុខគេក្នុងវិស័យអប់រំ ការបង្រៀន និងការរៀន ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងវិស័យសិល្បៈ មនុស្សសាស្ត្រ វិទ្យាសាស្ត្រសង្គម និងបច្ចេកវិទ្យា និងដើម្បីបណ្តុះនិស្សិតដែលបានបញ្ចប់ការសិក្សាអោយមានសុចរិតភាព ភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈចំពោះ វិជ្ជាជីវៈរបស់ពួកគេ ក៏ដូចជាការអភិវឌ្ឍន៍សង្គម។
- ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើង យើងនឹងខិតខំប្រឹងប្រែង៖លើកទឹកចិត្តសាស្ត្រាចារ្យឱ្យផ្តល់នូវការបង្រៀនដែលមានគុណភាពខ្ពស់ ការបង្រៀនដែលផ្អែកលើព័ត៌មានពីការស្រាវជ្រាវ និងការស្រាវជ្រាវអនុវត្ត និងនវានុវត្តន៍ដែលមានផលប៉ះពាល់ខ្ពស់ ដែលជំរុញអោយមានការចូលរួមពីនិស្សិតផងដែរ។
- ស្វែងរក និងធានាអោយមានការបង្រៀន និងការរៀនប្រកបដោយនវានុវត្តន៍ ដើម្បីក្លាយជាគំរូសម្រាប់ការអនុវត្តល្អៗក្នុងការអប់រំ
- ផ្លាស់ប្តូរនិស្សិតបញ្ចប់ការសិក្សារបស់យើងអោយមានផ្នត់គំនិតដែលជំរុញឱ្យមានការរៀនសូត្រពេញមួយជីវិត សុចរិតភាព ភាពច្នៃប្រឌិត និងនវានុវត្តន៍ និងភាពមានវិជ្ជាជីវៈដើម្បីឱ្យពួកគេអាចក្លាយជាអ្នកដឹកនាំក្នុងវិស័យសិល្បៈ មនុស្សសាស្ត្រ វិទ្យាសាស្ត្រសង្គម និងការសិក្សាដែលប្រើប្រាស់បច្ចេកវិទ្យា
- ដើម្បីក្លាយជាចំណុចស្នូលនៃការផ្លាស់ប្តូរចំណេះដឹងអោយគ្នាទៅវិញទៅមក ដើម្បីឱ្យមានការសហការគ្នាក្នុងថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងអន្តរជាតិលើការបង្រៀន និងស្រាវជ្រាវក្នុងវិស័យសិល្បៈ មនុស្សសាស្ត្រ វិទ្យាសាស្ត្រសង្គម និងការសិក្សាដែលប្រើប្រាស់បច្ចេកវិទ្យា។