News & Events

សារពីសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច

វិដេអូមួយក្នុងចំណោមខ្សែវីដេអូជាច្រើននៃ “សារពីសាកលវិទ្យាធិការ”
នៅក្នុងវីដេអូនេះលោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិចបានលើកឡើងពីសារៈសំខាន់នៃការអប់រំស្ទែម សម្រាប់អនាគតកម្ពុជា។ ស្ទែមសំដៅទៅលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាដែលផ្តោតមុខជំនាញសិក្សា និងអាជីពឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងឌីជីថលភាវូបនីយកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។
តាមរយៈបទពិសោធន៍ដ៏ទូលំទូលាយនៅសហរដ្ឋអាមេរិក អឺរ៉ុប និងអាស៊ី លោកបណ្ឌិត ឃៀង សុធី បានសន្និដ្ឋានថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយវិបុលភាពនាពេលអនាគតយុវជនជំនាន់ក្រោយរបស់កម្ពុជាចាំបាច់ត្រូវផ្លាស់ប្តូរពីអាជីពដែលមានជំនាញទាបទៅជាអាជីពដែលផ្តោតលើបច្ចេកវិទ្យា ឬហៅម្យ៉ាងទៀតថាអាជីពលើវិស័យស្ទែម។
ការបោះពុម្ភផ្សាយក្នុងឆ្នាំ២០១៦ដោយ Saint Blanquat & Associates, Co., Ltd. ក្រោមជំនួយរបស់ស្ថានទូតអង់គ្លេសនៅទីក្រុងភ្នំពេញបានបង្ហាញពីអាជីពចម្បងទាំង២០នៅកម្ពុជាក្នុងរយៈពេល១០ឆ្នាំខាងមុខ រួមមាន៖ អ្នកគ្រប់គ្រងចង្វាក់ផលិតកម្ម អ្នកបច្ចេកទេសស្វ័យប្រវត្តិកម្ម ស្ថាបត្យកម្ម វិស្វករសំណង់ អ្នកគ្រប់គ្រងការដ្ឋានសំណង់ វិស្វករសុខភាពនិងសុវត្ថិភាព អ្នកគ្រប់គ្រងគម្រោងសំណង់ អ្នកជំនាញផ្គត់ផ្គង់ទឹក អ្នកជំនាញទឹកស្អាត អ្នកឯកទេសធានាគុណភាព អ្នកគីមីវិទ្យា អ្នកវិភាគសុខភាពសាធារណៈ វេជ្ជបណ្ឌិត (គ្រូពេទ្យទូទៅ) អ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្ត ចិត្តវិទូ សេដ្ឋកិច្ចវិទូ អ្នកគណនាតម្លៃ អ្នកវិភាគហិរញ្ញវត្ថុ មេកានិក អ្នកវិភាគបណ្តាញ និង អ្នកសរសេរកម្មវិធី។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading