News & Events

សាកលវិទ្យាល័យខេមតិច និងសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាបានធ្វើទស្សនកិច្ចសិក្សានៅបណ្ណាសារដ្ឋានជាតិកម្ពុជា

សាកលវិទ្យាល័យខេមតិច និងសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាបានធ្វើទស្សនកិច្ចសិក្សានៅបណ្ណាសារដ្ឋានជាតិកម្ពុជានៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២នេះ។ ទស្សនកិច្ចសិក្សានេះមានគោលបំណងស្វែងយល់ពីការស្រាវជ្រាវ និងការថែរក្សាឯកសារពីសម័យមុនដែលទាក់ទងទៅនឹងប្រវត្តិសាស្រ្ត សង្គម ពាណិជ្ជកម្ម និងបញ្ហាផ្សេងៗរវាងទំនាក់ទំនងកម្ពុជានិងចិន។ គួរបញ្ជាក់ថា បច្ចុប្បន្នបណ្ណាសារដ្ឋានជាតិកម្ពុជាកំពុងស្រាវជាវលើឯកសារមួយចំនួនពាក់ព័ន្ធនឹងលំហូរនៃពាណិជ្ជកម្មចិនមកប្រទេសកម្ពុជាពីសម័យអតីតកាលដ៏យូរលង់ ជាពិសេសផ្អែកលើភស្តុតាងមួយចំនួនដែលអាចបញ្ជាក់បានពីអត្តសញ្ញាណក្នុងសម័យនោះ។
លើសពីនេះកិច្ចពិភាក្សាក៏បានជជែកពីលទ្ធភាពសហការរវាងសាកលវិទ្យាល័យ សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និងបណ្ណាសារដ្ឋានជាតិកម្ពុជាលើផ្នែកតម្កល់ និងរក្សាទុកឯកសារចាស់ និងការកែប្រែឯកសារឌីជីថលសម្រាប់ការស្រាវជ្រាវទៅថ្ងៃអនាគត។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading