News & Events

សាកលវិទ្យាល័យខេមតិចបានដឹកនាំនិស្សិតទៅចូលរួមធ្វើទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្តាលនៃធនាគារជីបម៉ុង

កិច្ចសហការរវាងសាកលវិទ្យាល័យ និងដៃគូឧស្សាហកម្ម គឺជាស្ពានមួយក្នុងការផ្តល់ចំណេះដឹងដល់និស្សិត តាមរយៈការសិក្សាទស្សនាដោយផ្ទាល់នៅដៃគូឧស្សាហកម្មនោះ និងផ្ទេរបច្ចេកវិទ្យាចុងក្រោយទៅអោយគ្នាទៅវិញទៅមក ។
ដោយមើលឃើញពីសារៈសំខាន់នៃការផ្សារភ្ជាប់ជាមួយដៃគូឧស្សាហកម្មនេះ សាកលវិទ្យាល័យខេមតិចបានដឹកនាំនិស្សិតចំនួន ៤០នាក់ចូលរួមធ្វើទស្សនកិច្ចសិក្សានៅទីស្នាក់ការកណ្តាលនៃធនាគារជីបម៉ុង ដែលជាដៃគូឧស្សាហកម្មរបស់សាកលវិទ្យាល័យកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។
ទស្សនាកិច្ចនេះ បានផ្តល់ជាប្រយោជន៍ដល់និស្សិតក្នុងការស្វែងយល់កាន់តែស៊ីជម្រៅពីបទពិសោធន៍នៃការបង្កើតអាជីកម្ម ការរៀបចំរចនាសម្ព័ន្ធ និងការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន ព្រមទាំងឱកាសហាត់ការដល់និស្សិត។
សាកលវិទ្យាល័យខេមតិចសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនជីបម៉ុងគ្រុបដែលបានអនុញ្ញាតឲ្យនិសិ្សតចូលរួមទស្សនកិច្ចដ៏មានប្រយោជន៍នេះ។ សាកលវិទ្យាល័យនឹងបន្តរៀបចំទស្សនកិច្ចទៅដៃគូឧស្សាហកម្មផ្សេងៗទៀត នាពេលខាងមុន។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading