loader image

News & Events

សាកលវិទ្យាល័យខេមតិចបានចូលរួមជាមួយ មូលនិធិ ខេ អឹម អេច ដើម្បីរៀបចំសិក្ខាសាលាប្រឹក្យាយោបល់មុខជំនាញសិក្សា និងដាំកូនឈើនៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់ត្របែក

ព័ត៌មាន និងចំណេះដឹងស្តីពី ការជ្រើសរើសមុខជំនាញសម្រាប់ការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាព័ត៌មានដ៏សំខាន់ដែលសិស្សកំពុងតែស្វែងរក ដើម្បីជួយឲ្យពួកគាត់ធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ។ ហេតុដូច្នេះទើប សាកលវិទ្យាល័យខេមតិចបានធ្វើបទបង្ហាញស្តីពី ការជ្រើសរើសមុខជំនាញ ដែលជាតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគតខាងមុខ ។ និស្សិតខេមតិច ក៏បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការត្រៀមខ្លួនប្រឡងមធ្សមសិក្សាទុតិយភូមិ ការជ្រើសរើសមុខជំនាញសិក្សា និងការទទួលបានអាហារូបករណ៍ជាដើម។
គួរបញ្ជាក់ថា សាកលវិទ្យាល័យខេមតិចបានចូលរួមជាមួយ មូលនិធិ ខេ អឹម អេច ដើម្បីរៀបចំសិក្ខាសាលាប្រឹក្យាយោបល់មុខជំនាញសិក្សា និងដាំកូនឈើនៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់ត្របែក កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading