loader image

News & Events

សាកលវិទ្យាល័យខេមតិចបានសហការរៀបចំសិក្ខាសាលាស្តីពី ប្រឹក្សាយោបល់លើការជ្រើសរើសមុខជំនាញនៅឧត្តមសិក្សា និងការតម្រង់ទិសអាជីពនាពេលអនាគតនៅសាលារៀនសុវណ្ណភូមិសាខាទេពផន រាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២២ សាកលវិទ្យាល័យខេមតិចបានសហការរៀបចំសិក្ខាសាលាស្តីពី ប្រឹក្សាយោបល់លើការជ្រើសរើសមុខជំនាញនៅឧត្តមសិក្សា និងការតម្រង់ទិសអាជីពនាពេលអនាគតនៅសាលារៀនសុវណ្ណភូមិសាខាទេពផន រាជធានីភ្នំពេញ។
សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្អូនៗសិស្សានុសិស្សនៅកម្រិតមធ្យមសិក្សាទុតិយភូមិលើការជ្រើសរើសមុខជំនាញឱ្យបានសមស្របនឹងឧបនិស្ស័យ ទេពកោសល្យ និងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគតព្រមទាំងជំរុញការត្រៀមលក្ខណៈសម្រាប់ការសិក្សានៅឧត្តមសិក្សាជាពិសេសទៅលើមុខជំនាញស្ទែម។
សិក្ខាសាលានេះមានការចូលរួមពីសិស្សានុសិស្សថ្នាក់ទី ១១ និងថ្នាក់ទី១២ លោកគ្រូ អ្នកគ្រូរបស់សាលារៀនសុវណ្ណភូមិ មានចំនួនសរុបប្រមាណជាង២៦០នាក់ មកពីសាលារៀនសុវណ្ណភូមិសាខាបាក់ទូក សាលារៀនសុវណ្ណភូមិសាខាទួលគោក និងសាលារៀនសុវណ្ណភូមិសាខាទេពផន។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

  • All
  • Uncategorized @kh
  • ព័ត៌មាន
  • ព្រឹត្តិការណ៍

ក្រុមការងារសាកលវិទ្យាល័យខេមតិច ដឹកនាំដោយសាកលវិទ្យាធិការ បានទៅធ្វើទស្សនកិច្ចសិក្សា និងជជែកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំនៃវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី(Asian Institute of Technology – AIT) នៅខេត្ត Pathum Thani ព្រះរាជាណាចក្រថៃ

Loading