News & Events

សាកលវិទ្យាល័យខេមតិចដឹកនាំដោយសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិចបានចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

នៅព្រឹកថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យខេមតិចដឹកនាំដោយលោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិចបានចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងជំនួប នេះ ភាគីទាំងពីរបានពិភាក្សា សង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការសិក្សាដែលផ្តោតទៅលើវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្នុងការជំរុញការអភិវឌ្ឍប្រទេសកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបញ្ជាក់ថាសាកលវិទ្យាល័យគួរផ្តល់ចំណេះដឹង ជាមូលដ្ឋានគ្រឹះដល់និសិ្សតឱ្យ រឹងមាំ និង ជំរុញនិសិ្សតឱ្យ ធ្វើការសិក្សាស្រាវជ្រាវដើម្បីលើកកម្ពស់ការសិក្សាពេញមួយជីវិត ព្រមទាំងភាពជាសហគ្រិនផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិចបានក៏បានស្នើឱ្យ មានកិច្ចសហការនាពេលអនាគតរវាងក្រសួងអប់រំ និងសាកលវិទ្យាល័យខេមតិចដើម្បីជំរុញបរិវត្តកម្មឌីជីថលសម្រាប់សាកលវិទ្យាល័យ និងបង្កើតប្រព័ន្ធអេកូឡូស៊ីសិក្សាទំនើបតាមរយៈគម្រោងស្រាវជ្រាវ។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading