សង្គមអប់រំប្រៀបធៀបនៃប្រទេសកម្ពុជា

សង្គមអប់រំប្រៀបធៀបនៃប្រទេសកម្ពុជា

សង្គមអប់រំប្រៀបធៀបនៃប្រទេសកម្ពុជា

សង្គមអប់រំប្រៀបធៀបនៅកម្ពុជា (CESCAM) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដោយក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលបច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវទាំងនោះបាននឹងកំពុងបម្រើការនៅ CamTech KIT និងសកលវិទ្យាល័យនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

ចក្ខុវិស័យរួមរបស់ CESCAM គឺលើកស្ទួយការអប់រំប្រៀបធៀបនៅកម្ពុជាតាមរយៈការជំរុញការបង្រៀននិងការស្រាវជ្រាវក្នុងវិស័យអប់រំប្រៀបធៀប ការបោះពុម្ពផ្សព្វផ្សាយអំពីការអប់រំនៅកម្ពុជានិងនៅបណ្តាប្រទេស​ផ្សេងៗ​ទៀត ការ​រួមចំណែកដល់ការធ្វើ​ឱ្យមាន​ភាព​ជឿនលឿនផ្នែក​ទស្សនវិទ្យា វិធីសាស្រ្ត និងការបង្កើតបណ្តាញជាមួយស្ថាប័នស្រាវជ្រាវក្នុងប្រទេស​និងអន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងៗទៀត។

សាកលវិទ្យាល័យខេមថិច មាន​ចក្ខុវិស័យ​រួមគ្នាជាមួយនឹង​ CESCAM, ដោយ​មាន​គោលបំណងបង្កើត​បរិយាកាស​បញ្ញវន្តសម្រាប់​ការ​រួមចំណែក​សិក្សាស្រាវជ្រាវ​ឱ្យ​បាន​ទូលំទូលាយ​ និង​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ចង្អៀត ដើម្បី​ដោះស្រាយ​បញ្ហាធំៗ​ក្នុង​ប្រព័ន្ធ​អប់រំនៅកម្ពុជា។ ការ​សិក្សា​ស្រាវជ្រាវ​របស់​យើង​ផ្តោតលើ៖

  • សេដ្ឋកិច្ចអប់រំ​​
  • ម៉ូដែល​អប់រំ​ប្រកបដោយ​នវានុវត្តន៍​និង​រីកចម្រើន
  • ការអប់រំ​បែបដីជីថល
  • ការអប់រំ​ STEAM (Science, Technology, Engineering, Art, and Mathematics)
  • វប្បធម៌ស្រាវជ្រាវ និងការអនុវត្តនៅ​គ្រឹះស្ថានឧត្តមសិក្សា
  • សាស្ត្រាចារ្យ​និង​បម្លាស់​ប្តូរនិស្សិតអន្តរជាតិ
  • ភាព​ជាដៃ​គូ​រវាងសាកលវិទ្យាល័យនិងសហគ្រាស
  •  
confr3.jpg
Loading