News & Events

ម៉ូដែលនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសមាហរណកម្មរបស់អាស៊ានគឺជាគំរូដ៏ជោគជ័យមួយ

ម៉ូដែលនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសមាហរណកម្មរបស់អាស៊ានគឺជាគំរូដ៏ជោគជ័យមួយដែលត្រូវបានទទួលស្គាល់ទូទាំងសាកលលោក។ ទោះជាយ៉ាងណា សមាគមមួយនេះ ព្រមទាំងសមាជិករបស់ខ្លួននៅតែបន្តពើបប្រឈមជាមួយនឹងបញ្ហាជាច្រើន រួមទាំងការអភិវឌ្ឍផ្នែកទីផ្សារហិរញ្ញវត្ថុ, វិសមភាពសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់, និងការប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងនវានុវត្តន៍ដែលនៅមានកម្រិត ។ ក៏ប៉ុន្តែ យើងជឿជាក់ថាអាស៊ាន នឹងនៅតែបន្តក្លាយទៅជាតំបន់មួយដែលមានការលូតលាស់ខ្លាំងផ្នែកឧស្សាហកម្ម និងលើការអភិវឌ្ឍប្រកបដោយបរិយាបន្ន ក្រោមការដឹកនាំរបស់ប្រទេសកម្ពុជាដែលជាប្រធានផ្លាស់វេនក្នុងឆ្នាំ ២០២២ នេះ ។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading