មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចសង្គម
June 8, 2021 2021-08-25 19:21មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចសង្គម
មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចសង្គម
មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចសង្គម (CSER) គឺជាវិទ្យាស្ថានស្រាវជ្រាវរបស់សាកលវិទ្យាល័យខេមតិច ដែលផ្តោតការស្រាវជ្រាវលើការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងប្រទេសដទៃទៀត។
ការសិក្សាស្រាវជ្រាវនេះ នឹងផ្តល់ចំណេះដឹងថ្មីៗ និងរួមបញ្ចូលទាំងវិធីសាស្រ្តបរិមាណនិងគុណវិស័យខាងផ្នែកវិទ្យាសាស្ត្រសង្គម ដើម្បីជំរុញការយល់ដឹងលើបាតុភូតសង្គមនិងការលើកកម្ពស់សុខុមាលភាព។ លើសពីនេះទៅទៀត យើងធ្វើការសម្របសម្រួលនិងគាំទ្រអ្នកស្រាវជ្រាវក្នុងស្រុកនិងតំបន់ សាស្រ្តាចារ្យ និស្សិត និងអ្នកវិទ្យាសាស្រ្តសង្គម ដើម្បីប្រមូលគំនិតថ្មីៗ តាមរយៈកម្មវិធីអភិវឌ្ឍន៍ការស្រាវជ្រាវនិងបណ្តុះបណ្តាលជំនាញ ព្រមទាំងសិក្ខាសាលាផ្សេងៗ។ ទន្ទឹមនេះដែរ CSER បានដឹងអំពីតម្រូវការរបស់អ្នករៀបចំគោលនយោបាយកម្ពុជាទាក់ទងនឹងការរៀបចំគោលនយោបាយផ្អែកលើភស្តុតាងសម្រាប់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។ ការស្រាវជ្រាវផ្តោតសំខាន់រួមមាន៖
- ការអភិវឌ្ឍមូលធនមនុស្ស
- កម្មវិធីអភិវឌ្ឍសង្គមនិងវាយតម្លៃផលប៉ះពាល់
- ការវិភាគប្រជាសាស្ត្រនិងការអភិវឌ្ឍប្រជាជន
- ចំណាកស្រុកនិងផ្ទេរប្រាក់
- ពលកម្ម ការងារ និងប្រាក់ឈ្នួល
- កសិកម្ម ការអភិវឌ្ឍជនបទ និងការកាត់បន្ថយភាពក្រីក្រ
- វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
- ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម
