មជ្ឈមណ្ឌលសិក្សាចិន
June 8, 2021 2021-08-25 19:07មជ្ឈមណ្ឌលសិក្សាចិន
មជ្ឈមណ្ឌលសិក្សាចិន
មជ្ឈមណ្ឌលសិក្សាចិនផ្តល់នូវភ័ស្តុតាងស្រាវជ្រាវ និងការផ្តល់អនុសាសន៍គោលនយោបាយយ៉ាងម៉ត់ចត់ ស្តីពីទំនាក់ទំនងវប្បធម៌ចិន-កម្ពុជា សេដ្ឋកិច្ច និងនយោបាយ ដោយផ្តោតផ្អែកលើបទពិសធន៍របស់បញ្ញវន្ត អ្នកស្រាវជ្រាវ និងសាស្ត្រារ្យទាំងក្នុងប្រទេសនិងក្រៅប្រទេស។
បច្ចុប្បន្នប្រទេសចិន គឺជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២ នៅលើពិភពលោកទាក់ទងនឹងផលិតផលក្នុងស្រុកសរុប។ ការជឿនលឿនផ្នែកបច្ចេកវិទ្យានិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសមួយនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងបានផ្លាស់ប្តូរភូមិសាស្ត្រនយោបាយអាស៊ីអាគ្នេយ៍ ក៏ដូចជាកិច្ចការការទូតពិភពលោកផងដែរ។ នៅប្រទេសកម្ពុជា ចិនបានផ្តល់មូលនិធិដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលមានទឹកប្រាក់រាប់លានដុល្លារ និងជាវិនិយោគិនបរទេសដ៏ចម្បងរបស់ប្រទេសកម្ពុជាផងដែរ។ ទោះយ៉ាងនេះក្តី កម្ពុជានិងចិនហាក់មិនសូវមានវេទិកាសម្រាប់កិច្ចសហការនិងកិច្ចសន្ទនាផ្នែកសិក្សាធិការនៅឡើយ។
ដោយហេតុផលនេះ មជ្ឈមណ្ឌលសិក្សាចិន នឹងផ្តល់នូវវេទិកាសម្រាប់សាកលវិទ្យាល័យនិងក្រុមអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់(Think-Tanks) នៅក្នុងប្រទេសទាំងពីរ ដើម្បីសហការ ផ្លាស់ប្តូរគំនិត និងបង្កើនការផ្សារភ្ជាប់រវាងប្រជាជនទាំងពីរប្រទេស។ មជ្ឈមណ្ឌលសិក្សាចិន ផ្តោតលើប្រធានបទស្រាវជ្រាវដូចខាងក្រោម៖
- ទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយចិន-កម្ពុជា
- ទំនាក់ទំនងរវាងចិន កូរ៉េខាងត្បូង និងជប៉ុន
- គំនិតផ្តួចផ្តើមគោលនយោបាយខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន
- អព្ភូតហេតុកំណើននិងគោលនយោបាយអភិវឌ្ឍន៍របស់ចិន
- ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននិងពាណិជ្ជកម្មសកល
- លទ្ធិខុងជឺនិយម និងសង្គមអាស៊ីបូព៌ា
- ការស្រាវជ្រាវអំពីការបង្រៀនភាសា (ភាសាចិន)។
