ប្រវត្
May 26, 2021 2021-08-25 16:58ប្រវត្
ប្រវត្តិ
ការបង្កើតសាកលវិទ្យាល័យនេះឡើង ជាគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ក្នុងឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសដល់យុវជនដែលមានទេពកោសល្យទទួលបានការអប់រំកម្រិតខ្ពស់នៅឧត្តមសិក្សា។
ការបង្កើតសាកលវិទ្យាល័យនេះឡើង ជាគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ក្នុងឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសដល់យុវជនដែលមានទេពកោសល្យទទួលបានការអប់រំកម្រិតខ្ពស់នៅឧត្តមសិក្សា។ សាកលវិទ្យាល័យនេះត្រូវបានគេដាក់ឈ្មោះថា សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) និងទទួលបានការគាំទ្រពីសហព័ន្ធខ្មែរ – ចិននៅកម្ពុជា ក្នុងគោលបំណងបណ្តុះទេពកោសល្យវិជ្ជាជីវៈដល់យុវជនកម្ពុជា លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយមានភាពជាដៃគូផ្នែកបច្ចេកទេសជាមមួយនឹងសាកលវិទ្យាល័យល្បីៗនៅក្នុងតំបន់អាស៊ី។ ក្នុងន័យនេះ សាកលវិទ្យាល័យខេមតិច នឹងបណ្តុះបណ្តាលនិស្សិតរបស់ខ្លួន ដើម្បីបង្កើនឱកាសទទួលបានការងាររបស់ពួកគេ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
ក្នុងជំនួបប្រជុំជាមួយស្ថាបនិក និងប្រតិភូសាកលវិទ្យាល័យបច្ចេកវិទ្យាទៀនជីន (Tianjin University of Technology) ឯកឧត្តមបណ្ឌិត ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវការគាំទ្រពេញទំហឹងចំពោះគម្រោងរបស់សាកលវិទ្យាល័យខេមតិច។
នៅក្នុងខែមីនាឆ្នាំ២០២១ សាកលវិទ្យាល័យខេមតិច បានទទួលការអនុញ្ញាតជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើប្រតិបត្តិការដែលមានមហាវិទ្យាល័យចំនួន៥ គឺមហាវិទ្យាល័យវិស្វកម្ម មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម មហាវិទ្យាល័យធុរកិច្ចនិងគ្រប់គ្រង មហាវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត និងមហាវិទ្យាល័យបរិស្ថានសំណង់ប្រកបដោយចីរភាព។
មូលនិធិអ្នកឧកញ៉ា ពុង ឃាវសែ
ដើម្បីរួមចំណែកក្នុងការបង្កើតសាកលវិទ្យាល័យនេះ មូលនិធិអ្នកឧកញ៉ាពុង ឃាវសែ ត្រូវបានបង្កើតឡើង។ មូលនិធិនេះបានផ្តល់ផ្ទៃដីទំហំ៥ ហិកតា នៅក្នុងទីក្រុងរណបជ្រោយចង្វារ ធ្វើជាទីធ្លាសាកលវិទ្យាល័យខេមតិច និងបានចំណាយថវិកាវិនិយោគជាង៣ លានដុល្លារ ដើម្បីសាងសង់អគារសិក្សាមួយនេះ ព្រមជាមួយនឹងការបំពាក់គ្រឿងបរិក្ខារសង្ហារិមទំនើប នៅក្នុងអគារ សួនច្បារ និងអាហារដ្ឋាន។