loader image

News & Events

នវានុវត្តន៍បៃតងនៅខេមតិច

កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ ដោយមានកិច្ចសហការជាមួយគម្រោង «ដើមឈើមួយលានដើម» របស់មូលនិធិ ខេ អឹម អេច និង គាំទ្រដោយក្រុមហ៊ុនអាយ អេស អាយគ្រុប សាកលវិទ្យាល័យខេមតិច បានរៀបចំកម្មវិធី ដាំកូនឈើក្រោមប្រធានបទ «នវានុវត្តន៍បៃតងនៅខេមតិច» នៅក្នុងទីតាំង បរិវេណសាកលវិទ្យាល័យខេមតិច។ កម្មវិធីនេះមានគោលបំណងសំខាន់បីគឺ៖ (១) រួមចំណែកការពារបរិស្ថានធម្មជាតិ ក៏ដូចជាកាត់បន្ថយ បម្រែបម្រួលអាកាសធាតុពិភពលោក (២) បណ្តុះស្មារតី ស្រឡាញ់ ថែរក្សាបរិស្ថានធម្មជាតិ និង (៣) បង្កើតភាពស្រស់ បំព្រងបៃតងនៅក្នុងសហគមន៍។
ចូលរួមនៅក្នុងកម្មវិធីនេះ រួមមាន៖ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតនៃសាកលវិទ្យាល័យខេមតិច ថ្នាក់ដឹកនាំ និងបុគ្គលិកនៃមូលនិធិ ខេ អេច អឹម ព្រមទាំងតំណាងជាន់ខ្ពស់ នៃក្រុមហ៊ុន អាយ អេស អាយ គ្រុប។
កូនឈើដែលត្រូវបានដាំនៅក្នុងបរិវេណសាកលវិទ្យាល័យខេមតិច នៅក្នុងកម្មវិធីនេះមាន ចំនួនសរុបប្រមាណ៧០០ដើម។
សាកលវិទ្យាល័យខេមតិច គាំទ្រឱ្យ មាន នវានុវត្តន៍បៃតងនៅក្នុង សហគមន៍! តោះ យើងនាំគ្នាដាំដើមឈើទាំងអស់គ្នា។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading