News & Events

ទស្សនកិច្ចសិក្សាទៅកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

ការទំនាក់ទំនង កិច្ចសហប្រតិបត្តិការគឺជាកត្តាសំខាន់ដែលសាកលវិទ្យាល័យខេមតិចតែងតែផ្តោតការយកចិត្តទុកដាក់ ក្នុងការកសាងដៃគូផ្អែកលើប្រព័ន្ធអប់រំដូចគា្ន។ ដូច្នេះហើយ និសិ្សតខេមតិចដឹកនាំដោយលោកសាស្ត្រាចារ្យ Alamgir Hossain សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យខេមតិចបានធ្វើទស្សនកិច្ចសិក្សាទៅកាន់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ ក្នុងគោលបំណងសិក្សាស្វែងយល់ពីប្រព័ន្ធបណ្តុះបណ្តាលរបស់វិទ្យាស្ថាន កសាងភាពជាដៃគូរវាងសាកលវិទ្យាល័យខេមតិចជាមួយនិងវិទ្យាស្ថាន និងគម្រោងសហប្រតិបត្តិការនាពេលអនាគត។ ក្នុងនោះនិសិ្សតខេមតិចក៏បានទស្សនាបរិវេណវិទ្យាស្ថានផងដែរ។
សាកលវិទ្យាល័យខេមតិចសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាក្នុងការទទួលយ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចនេះ។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading