News & Events

ថ្នាក់ដឹកនាំនៃវិទ្យាស្ថានTux Global Institute (TGI) បានធ្វើទស្សនកិច្ចមកកាន់សាកលវិទ្យាល័យខេមតិច

នាល្ងាចថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំនៃវិទ្យាស្ថានTux Global Institute (TGI) បានធ្វើទស្សនកិច្ចមកកាន់សាកលវិទ្យាល័យខេមតិច ។ គោលបំណងក្នុងជំនួបនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។ លោក Yusunoki Shoji​ ​ប្រធាននៃវិទ្យាស្ថាន TUX Global Institute (TGI) បានសម្តែងនូវភាពរីករាយដែលវិទ្យាស្ថានលោកបានចាប់ដៃគ្នាជាមួយសាកលវិទ្យាល័យខេមតិច ដើម្បីពង្រឹងជំនាញវិទ្យាស្ត្រនិងបច្ចេកវិទ្យាបន្ថែមទៀតជូនដល់និស្សិតនៅកម្ពុជា ព្រមទាំងសង្ឃឹម នៅថ្ងៃអនាគតកម្ពុជាពិតជាសំបូរទៅដោយយុវជនពោលពេញទៅដោយសមត្ថភាព ក្រោមការណែនាំ និងអប់រំរបស់វិទ្យាស្ថាន TGI និង សាកលវិទ្យាល័យខេមតិច។
សាកលវិទ្យាល័យខេមតិចតែងតែលើកស្ទួយលើវិស័យស្ទែម ដើម្បីជួយអោយនិសិ្សតមានចំណេះដឹងនិងជំនាញដែលត្រូវនឹងទីផ្សារការងារ។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading