News & Events

ក្រុមនិស្សិតនិងបុគ្គលិកសាកលវិទ្យាល័យ ចំនួន២៦នាក់ទៅទស្សនកិច្ចសិក្សានៅក្រុមហ៊ុននំស្រួយលីលី

លោកសាស្ត្រាចារ្យបណ្ឌិតAlamgir Hossainបាន ដឹកនាំក្រុមនិស្សិតនិងបុគ្គលិកសាកលវិទ្យាល័យ ចំនួន២៦នាក់ទៅទស្សនកិច្ចសិក្សានៅក្រុមហ៊ុននំស្រួយលីលីនៅព្រឹកថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២២។ទស្សនកិច្ចសិក្សានេះបានផ្តល់បទពិសោធន៍ដល់ក្រុមនិស្សិតលើដំណើរការផលិតកម្មនៅក្នុងរោងចក្រផលិតនំ។
និស្សិតរបស់សាកលវិទ្យាខេមតិចក៏ទទួលបានបទពិសោធន៍ផ្សេងៗស្តីពី ការប្រតិបត្តិ ការនាំចេញ និងការសហការ។
សាកលវិទ្យាល័យខេមតិចសូមថ្លែងអំណរគុណជូនចំពោះលោកជំទាវ ឧកញ៉ា កែវ មុំ ស្ថាបនិក និងជាអគ្គនាយិកានៃក្រុមហ៊ុនផលិតនំស្រួយលីលីដែលបានអនុញ្ញាតឲ្យនិស្សិតបានទស្សនា ស្វែងយល់ដោយផ្ទាល់នៅសហគ្រាសផលិត នំស្រួយលីលី។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading