News & Events

ក្រុមការងារសាកលវិទ្យាល័យខេមតិចដឹកនាំដោយលោកបណ្ឌិត ឃៀង សុធីជាសាកលវិទ្យាធិការបានចូលរួមក្នុងពីធីបើកសម្ពោធគម្រោង "ការពង្រឹងផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍" នៅខេត្តកំពត

កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារសាកលវិទ្យាល័យខេមតិចដឹកនាំដោយលោកបណ្ឌិត ឃៀង សុធីជាសាកលវិទ្យាធិការបានចូលរួមក្នុងពីធីបើកសម្ពោធគម្រោង “ការពង្រឹងផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ នៅខេត្តកំពត”។ កម្មវិធីនេះរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការរៀបចំដោយស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា។ គោលបំណងនៃកម្មវិធី គឺដើម្បីពង្រីកការយល់ដឹង និងពង្រឹងការអភិវឌ្ឍធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រែក្លាយកម្ពុជាទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ក៏ដូចជា ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ។
លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង តំណាងថ្នាក់ដឹកនាំពីមន្ទីរពាក់ព័ន្ធនានាដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះមានប្រមាណជាង៧០០នាក់។

ព្រឹត្តិការណ៏ជាប់ពាក់ព័ន្ធ

Loading